ស្ទះពោះវៀន

ការស្ទះអាចកើតមាននៅទាំងពោះវៀនតូច និងពោះវៀនធំ។ ការស្ទះអាចមិនទាំងស្រុង រឺស្ទះទាំងស្រុង។ ការស្ទះទាំងស្រុងគឺធ្ងន់ធ្ងរព្រោះវាអាចធ្វើអោយខ្វះឈាមទៅចិញ្ចឹមជាលិកាពោះវៀន និងបណ្តាលអោយស្លាប់ជាលិកាពោះវៀន។

5- digestive kh 6-1

មូលហេតុ

មានមូលហេតុជាច្រើនដែលបង្កអោយមានការស្ទះពោះវៀន។ វារួមមានរមួលពោះវៀន សន្លាកបន្សល់មកពីការធ្លាប់វះកាត់ ក្លន ដុំសាច់ដែលដុះនៅក្នុង រឺក្រៅពោះវៀនដែលបង្កអោយមានការស្ទះ។

សញ្ញា និងរោគសញ្ញា

រោគសញ្ញាអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃការស្ទះ ប៉ុន្តែញឹកញាប់មាននូវអាការៈចង្អោរ និងក្អួត ឈឺពោះ និងទល់លាមក។ ការស្ទះទាំងស្រុងអាចបណ្តាលអោយអសមត្ថភាពក្នុងការដើរខ្យល់ (ផោម) ហើយអាចមានសញ្ញាហើមពោះ។

ការស្វែងរកមូលហេតុ

ត្រូវធ្វើការសាកសួរពីប្រវត្តិជំងឺ និងពិនិត្យរាងកាយអ្នកជំងឺអោយបានម៉ត់ចត់។ ការថតពោះ (abdominal X-ray) និងថតទ្រូង (chest X-ray) អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យ បើប៉ុន្តែវាមិនតែងតែបង្ហាញនូវភាពមិនប្រក្រតីក៏ដោយ។ Ultrasound រឺ CT scan អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យ។

មូលហេតុដទៃទៀតដែលបណ្តាលអោយឈឺពោះត្រូវតែគិតពិចារណា ដូចជាមានផ្ទៃពោះ   ជាដើម។

ការព្យាបាល

ការថយចុះនូវការបឺតស្រូបទឹកពីពោះវៀនអាចបណ្តាលអោយខ្វះជាតិទឹក សម្រាប់ហេតុផលនេះត្រូវផ្តល់សេរ៉ូតាមសរសៃវ៉ែន។

អ្នកជំងឺត្រូវមិនញុំាំអ្វីឡើយហើយត្រូវដាក់សុងច្រមុះក្រពះដើម្បីអោយសារធាតុដែលមាននៅក្នុងក្រពះចេញមកក្រៅ និងវាអាចបន្ថយបាននូវអាការៈក្អួត។

ចំពោះអ្នកជំងឺមួយចំនួនការស្ទះអាចបានធូរស្បើយដោយអនុវត្តតាមការព្យាបាលខាងលើនេះ។ អ្នកជំងឺមួយចំនួនទៀត (ជាពិសេស ការស្ទះពោះវៀនទាំងស្រុង) និងត្រូវការ វះកាត់។ ត្រូវ ផ្តល់អោយនូវឱសថអង់ទីបីយ៉ូទិកមុនពេលវះកាត់។