ទិដ្ឋភាពទូទៅនៃប្រព័ន្ធផ្លូវទឹកនោម

មុខងារចំបងរបស់ប្រព័ន្ធផ្លូវទឹកនោម (urinary system) គឺសម្រាប់បញ្ចេញនូវសារធាតុគ្មានប្រយោជន៍និងជាតិពុលចេញពីខ្លួនប្រាណនិងរក្សាលំនឹង ជាតិទឹក អេឡិចត្រូឡាយ និងសារធាតុដ៏ទៃទៀតក្នុងខ្លួន។

ប្រព័ន្ធផ្លូវទឹកនោមរួមមានតម្រងនោមពីរ (kidneys) បំពង់ទឹកនោម២ (ureters) ផ្លោកនោម (bladder) និងផ្លូវបង្ហួរនោម (urethra)។ 

3- urinary kh 1-1

ផ្លូវបង្ហួរនោមរបស់បុរសគឺវែងដោយសារវាមាននៅក្នុងលិង្គ។ ផ្លូវបង្ហួរនោមរបស់ស្រ្តីគឺខ្លី។

3- urinary kh 1-2

តម្រងនោមស្ថិតនៅពីក្រោមឆ្អឹងជំនីហើយនៅផ្នែកខាងក្រោយ។ ជាធម្មតាតម្រងនោមស្តាំស្ថិតនៅទាបជាងតម្រងនោមខាងឆ្វេងបន្តិចដោយសារតែថ្លើមមានទំហំធំ។ ក្រពេញ adrenal ​​​​​គឺស្ថិតនៅខាងលើតម្រងនោម។

3- urinary kh 1-3

ឈាមចូលទៅក្នុងតម្រងនោមតាមរយៈសរសៃអាកទែតម្រងនោម (renal arteries) ដែលបែកមែកចេញពីសរសៃអាអក (aorta)។ ឈាមចេញពីតម្រងនោមតាមរយៈសរសៃវែនម្រងនោម(renal veins ) រួចរត់ចូលទៅក្នុងសរសៃវែនកាវក្រោម (inferior vena cava)។

3- urinary kh 1-4

កាយវិភាគវិទ្យារបស់តម្រងនោម និង Nephron

ទឹកនោមគឺត្រូវបានហូរទៅក្នុង calyce បន្ទាប់មកហូរទៅក្នុងផ្នែកករបស់តម្រងនោម (renal pelvis) ហើយបន្ទាប់មកទៀតហូរចូលទៅក្នុងបំពង់ទឹកនោម។

3- urinary kh 1-5

មានប្រហែលមួយលាន nephrons នៅក្នុងតម្រងនោមម្ខាងៗ។ Nephrons មាននាទីសម្រាប់ច្រោះឈាមដើម្បីបង្កើតទឹកនោម។ ការច្រោះគឺធ្វើឡើងនៅក្នុង glomerulus។

ការផ្គត់ផ្គង់ឈាមទៅចិញ្ចឹម Glomerulus

ឈាមចូលទៅក្នុងតម្រងនោមតាមរយៈសរសៃអាកទែតម្រងនោម (renal artery)។ នៅពេលដែលសរសៃអាកទែតម្រងនោមចូលដល់ក្នុងតម្រងនោមរួចវាក៏បានបែកទៅជាសរសៃអាកទែតូចទៅៗរហូតដល់ក្លាយជាសរសៃអាកទែតូចៗ (arterioles)។

សរសៃអាកទែតូចៗនាំឈាមទៅកាន់ glomerulus។ សរសៃអាកទែតូចៗដែលចូលទៅក្នុង glomerulus គឺត្រូវបានហៅថា afferent arteriole។

3- urinary kh 1-6

ឈាមដែលត្រូវបានច្រោះក្នុង Glomerulus

Glomerulus គឺជាកន្លែងប្រទាក់គ្នារបស់សរសៃបណ្ដូរ (capillaries)។ ឈាមជាច្រើនដែលបានឆ្លងកាត់សរសៃបណ្ដូរទាំងអស់នេះគឺត្រូវបានច្រោះ។ នេះគឺដោយសារមានប្រហោងជាច្រើនក្នុងជញ្ជាំងរបស់សរសៃបណ្ដូរ។ សារធាតុតូចៗនៅក្នុងឈាមត្រូវបានរុញចេញមកក្រៅប្រហោងដោយសារមានសម្ពាធខ្ពស់។ នេះគឺជាដំណាក់កាលដំបូងនៃការច្រោះ។

បន្ទាប់មកមានការច្រោះបន្ថែមទៀតនៅក្នុង glomerulus។ សារធាតុដែលអាចឆ្លងកាត់ចលនាការចម្រោះនេះបានហៅថាសារធាតុចម្រោះ (filtrate)។ Filtrate អាចមានដូចជាទឹក អេឡិចត្រូឡាយ សារធាតុគ្មានប្រយោជន៍និងសារធាតុដ៏ទៃទៀត។

3- urinary kh 1-7

Filtrate ធ្វើដំណើរតាម nephron។ Nephron ត្រូវបានព័ទ្ធជុំវិញទៅដោយបណ្តាញសរសៃ  បណ្ដូរ។ 

3- urinary kh 1-8

សរសៃបណ្ដូរទាំងនេះស្រូបយកមកវិញនូវសារធាតុដែលមានប្រយោជន៍ពី filtrate ដែលភាគច្រើនគឺជាទឹក។ ដូច្នេះសារធាតុដែលមានប្រយោជន៍ទាំងនេះនិងទឹកត្រូវត្រលប់ចូលទៅក្នុងចរន្តឈាមវិញជំនួសដោយការបញ្ចេញទៅក្នុងទឹកនោម។

បន្ថែមពីនោះទៅទៀតសរសៃបណ្ដូរព័ទ្ធជុំវិញ nephron ក៏បញ្ចេញចោលនូវសារធាតុដែលមិនត្រូវការទៅក្នុង filtrate។ សារធាតុដែលមិនអាចត្រូវបានច្រោះនៅ glomerulus ឥឡូវនេះមានឧកាសមួយទៀតដែលត្រូវបានបញ្ចេញចោលទៅក្នុងទឹកនោម។

3- urinary kh 1-9

Filtrate បន្ទាប់មកហូរចេញពី nephron ចូលទៅក្នុងបំពង់ប្រមូលទឹកនោម (collecting duct)។ បន្ទាប់មកទៀតបំពង់ប្រមូលទឹកនោមបង្ហូរទៅក្នុង calyces ដែលទឹកនោមហូរទៅកាន់ ផ្នែកកនៃតម្រងនោម (renal pelvis)។ ហើយផ្នែកកនៃតម្រងនោមក៏បង្ហូរទៅកាន់បំពង់ទឹកនោម។ ចាប់ផ្ដើមពី ដំណាក់កាលនេះទៅមុខ គ្មានដំណើរការចម្រោះនិងកើតឡើង។ ដូចេ្នះវាអាចហៅបានថាទឹកនោម។

បំពង់ទឹកនោមនាំទឹកនោមទៅកាន់ប្លោកនោម។ នៅក្នុងប្លោកនោមទឹកនោមត្រូវបានផ្ទុកទុកជាលក្ខណៈបណ្តោះអាសន្ន។ ជញ្ជាំងប្លោកនោមផ្សំឡើងពីសាច់ដុំរលីងដែលវាអាចរីកបានទៅតាមទំហំដែលផ្ទុក។

នៅពេលដែលទឹកនោមបញ្ចេញពីប្លោកនោមនោះទឹកនោមត្រូវហូរចូលចុះទៅក្នុងផ្លូវបង្ហួរនោមរួចបញ្ចញចោលមកខាងក្រៅទៅក្នុងបរិស្ថាន។

ឈាមដែលមិនត្រូវបានច្រោះក្នុង Glomerulus

សារធាតុខ្លះនៅក្នុងឈាមមានទំហំធំពេកដែលមិនអាចអនុញ្ញាតិអោយច្រោះតាមប្រហោងជញ្ជាំងរបស់សរសៃបណ្ដូរបាន។ ឧទាហរណ៍ កោសិកា ឈាមក្រហមនិងប្រូតេអ៊ីនច្រើនបំផុត។ ដូច្នេះសារធាតុទាំងនេះនឹងត្រូវបន្តដំណើរតាមរយៈសរសៃបណ្ដូរក្នុង glomerulus ដោយគ្មានការច្រោះ។

ឈាមមិនបានច្រោះទាំងនេះនិងត្រូវបានចេញពី glomerulus វិញតាមរយៈសរសៃអាកទែតូចៗហៅថា efferent arteriole។ បន្ទាប់មក efferent arteriole ក៏បានបែកមែកចូលទៅក្នុង បណ្តាញសរសៃបណ្ដូរមួយដែលព័ទ្ធជុំវិញ nephron។ ដូចដែលបានរៀបរាប់ពីមុនមកហើយ សរសៃបណ្ដូរដែល នៅព័ទ្ធជុំវិញ nephron នោះអាចស្រូបនិងបញ្ចេញនូវសារធាតុមួយចំនួន។

សរសៃបណ្ដូរដែលព័ទ្ធជុំវិញ nephron នោះនិងត្រូវជួបនិងសរសៃវែនតូចៗ (venules) បន្ទាប់មកហូរចាក់ចូលទៅកាន់សរសៃវែន (vein) និងបន្ទាប់មក ទៀតហូរទៅកាន់សរសៃវែនដែលធំៗ។ នៅទីបំផុតឈាមចេញពីតម្រងនោមតាមរយៈសរសៃវែនតម្រងនោម (renal vein)។

3- urinary kh 1-10