សេចក្តីផ្តើមអំពីជំងឺតម្រងនោម 

មុខងារសំខាន់ៗរបស់តម្រងនោមមានដូចជា៖

  • បញ្ចេញចោលនូវសារធាតុកាកសំណល់និងសារធាតុពុលចេញពីឈាម
  • រក្សាលំនឹងបរិមាណសារធាតុរាវនៅក្នុងខ្លួន
  • រក្សាលំនឹងបរិមាណអេឡិចត្រូឡាយនៅក្នុងឈាម
  • រក្សាលំនឹងសារធាតុដ៏ទៃទៀតនៅក្នុងឈាម
  • រក្សាលំនឹង pH នៅក្នុងឈាម
  • បញ្ចេញនូវអ័រម៉ូនផ្សេង

ប្រសិនបើតម្រងនោមមានជំងឺពេលនោះមុខងារទាំងអស់នេះមិនអាចដំណើរការបានល្អ ទេ។ កម្រិតនៃការខូចខាតអាចមានច្រើនពីកម្រិតស្រាលរហូតដល់ធ្ងន់ដោយពឹងផ្អែកទៅសភាពធ្ងន់ធ្ងរនៃជំងឺ។ ជំងឺតម្រងនោមអាចស្រួចស្រាវ (acute) រឺរុំារ៉ៃ (chronic)។

ការបញ្ចេញនូវសារធាតុកាកសំណល់និងសារធាតុពុលពីឈាម

តម្រងនោមបញ្ចេញនូវសារធាតុដែលមិនត្រូវការចេញពីសរីរាង្គ។ សារធាតុដូចជាកាកសំណល់និងជាតិពុលត្រូវបានច្រោះចេញពីឈាមនិងបញ្ចេញចោលទៅក្នុងទឹកនោម។

សារធាតុ creatinine និងអ៊ុយរ៉េ (urea) ទាំងពីរនេះជាសារធាតុគ្មានប្រយោជន៍នៅក្នុងរាងកាយ។ វាត្រូវបានបង្កើតឡើងជាធម្មជាតិនៅក្នុងខ្លួនប៉ុនែ្តត្រូវតែបញ្ចេញមកខាងក្រៅខ្លួន។ ជាធម្មតាតម្រងនោមច្រោះសារធាតុទាំងនេះចេញពីឈាមទៅក្នុងទឹកនោម។

ទោះបីយ៉ាងណាក៏ដោយជំងឺតម្រងនោមធ្ងន់ធ្ងរធ្វើអោយតម្រងនោមមិនអាចមានមុខងារបានត្រឹមត្រូវល្អទេ ដូចេ្នះហើយទើបធ្វើអោយមានផល ប៉ះពាល់ដល់ការច្រោះទឹកនោម។ ផលប៉ះពាល់ទៅដល់ចម្រោះធ្វើអោយការច្រោះ creatinine និង urea មិនមានបរិមាណគ្រប់គ្រាន់ហើយធ្វើអោយ មានការកើនឡើងនូវកម្រិត creatinine និង urea នៅក្នុងឈាម។

ហេតុដូច្នេះហើយការធ្វើតេស្តឈាមរកមើលកម្រិត creatinine និង urea គឺមានប្រយោជន៍ណាស់ក្នុងការវាយតម្លៃនូវមុខងារតម្រងនោម។ កម្រិត creatinine រឺ urea កើនឡើងមានន័យថាមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

រក្សាលំនឹងបរិមាណសារធាតុរាវនៅក្នុងខ្លួន

តម្រងនោមរក្សាលំនឹងជាតិទឹកនៅក្នុងខ្លួន។ វាធ្វើដូច្នេះដើម្បីគ្រប់គ្រងនូវការផលិតបរិមាណទឹកនោមប្រសិនបើមានទឹកមិនគ្រប់គ្រាន់នៅក្នុងចរន្តឈាមនោះតម្រងនោមនិង រក្សាទុកនូវសារធាតុរាវហើយបង្កើតទឹកនោមដែលមានកំហាប់ខាប់។ ប្រសិនបើលើសជាតិទឹកនៅក្នុងចរន្តឈាមនោះតម្រងនោមនឹងបញ្ចេញទឹកនោមចំនួនច្រើននិងរាវជាងមុន។

ទោះជាយ៉ាងណាក៏ដោយប្រភេទខ្លះនៃជំងឺតម្រងនោមអាចបណ្តាលអោយមានការបំផ្លាញទៅដល់ glomerulus។ Glomerulus ដែលបានបំផ្លាញគឺ មិនអាចមានលទ្ធភាពច្រោះបានគ្រប់គ្រាន់នោះទេ ប្រសិនបើចម្រោះមិនបានគ្រប់គ្រាន់បន្ទាប់មកបរិមាណសារធាតុរាវនៅក្នុង ចរន្តឈាមនិងកើន ឡើង។ ការកើនឡើងលើសលុបនូវបរិមាណសារធាតុរាវនៅក្នុងចរន្តឈាមត្រូវបានហៅថាការលើសសារធាតុរាវ (volume overload)។

រក្សាលំនឹងនិងបរិមាណអេឡិចត្រូឡាយនៅក្នុងឈាម

តម្រងនោមអាចរក្សាលំនឹងបរិមាណអេឡិចត្រូឡាយ (electrolyte) នៅក្នុងឈាម វារក្សាទុកនូវអេឡិចត្រូឡាយណាដែលខ្វះនិងបញ្ចេញចោលនូវអេឡិចត្រូឡាយដែលលើស។

ទោះបីជាយ៉ាងណាក៏ដោយជំងឺតម្រងនោមធ្ងន់ធ្ងរអាចបណ្តាលអោយមានការច្រោះមិនគ្រប់គ្រាន់ដែលជាហេតុបង្កអោយមានវិបត្តិបរិមាណអេឡិចត្រូឡាយនៅក្នុងឈាម។ បរិមាណ អេឡិចត្រូឡាយដែលសំខាន់បំផុតនោះគឺប៉ូតាស្យូម ប្រសិនបើតម្រងនោមមិនអាចបញ្ចេញចោលនូវប៉ូតាស្យូមលើស អោយបានគ្រប់គ្រាន់ទេនោះប៉ូតាស្យូម នឹងកើនឡើងនៅក្នុងឈាម។ ជាតិ ប៉ូតាស្យូមឡើង (hyperkalemia) អាចបណ្តាលអោយមាន ជំងឺបញ្ហាចង្វាក់ បេះដូង (cardiac arrhythmias) ដែលជាកត្តាគំរាមកំហែងដល់អាយុជីវិត។

រក្សាលំនឹងកម្រិតសារធាតុដ៏ទៃទៀតនៅក្នុងឈាម
តម្រងនោមរក្សាទុកនូវសារធាតុដែលមានប្រយោជន៍ដូចជាសារធាតុចិញ្ចឹមដែលមានតម្លៃ។ ប្រូតេអ៊ីន (protein) គឺជាសារធាតុមានប្រយោជន៍ តម្រង នោមគួរតែរក្សាវាទុកទោះជាយ៉ាងណាក៏ដោយតម្រងនោមដែលមានជំងឺអាចបណ្តាលអោយប្រូតេអ៊ីនបញ្ចេញទៅក្នុងទឹកនោមបាន។ វត្តមានប្រូតេអ៊ីន ក្នុងទឹកនោមហៅថា proteinuria។

រក្សាលំនឹង pH ក្នុងឈាម
តម្រងនោមចូលរួមចំណែកក្នុងការរក្សាលំនឹង pH នៅក្នុងឈាមដោយបញ្ចេញចោលនូវអ៊ីយ៉ុងអ៊ីដ្រូសែន (hydrogen) និងស្រូបមកវិញនូវអ៊ីយ៉ុង ប៊ីកាបូណាត (bicarbonate)។ អ៊ីយ៉ុង អ៊ីដ្រូសែនជាអាស៊ីត (acid) ហើយអ៊ីយ៉ុងប៊ីកាបូណាតជាបាស (alkaline)។

ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងជំងឺតម្រងនោមធ្ងន់ធ្ងរប្រហែលជាមិនអាចបញ្ចេញចោលនូវអ៊ីយ៉ុងអ៊ីដ្រូសែនបានគ្រប់គ្រាន់ទេនោះធ្វើអោយមានការកើនឡើងនៅក្នុងឈាម។ លើសពីនេះទៅទៀតប្រហែលជាបរិមាណនៃការស្រូបយកមកវិញនូវអ៊ីយ៉ុងប៊ីកាបូណាត ក៏មិនបានគ្រប់គ្រាន់ដែរ។ ជាលទ្ធផលវានឹងអាចបង្កចេញជាលក្ខខ័ណ្ឌដែលត្រូវបានហៅថា metabolic acidosis។

ការបញ្ចេញចោលនូវអ័រម៉ូន
តម្រងនោមបញ្ចេញចោលនូវអ័រម៉ូនសំខាន់ៗមួយចំនួនដូចជា renin និង erythropoietin ហើយនិង calcitriol។ ទោះបីយ៉ាងណាក៏ដោយនៅក្នុងជំងឺតម្រងនោមធ្ងន់ធ្ងរ អាចបណ្តាលអោយមានការផល្លិតខុសប្រក្រតីនៃអរ័ម៉ូនទាំងនេះ។