ជំងឺរលាកទងសួតស្រួចស្រាវ

 
ជំងឺរលាកទងសួតស្រួចស្រាវ (acute bronchitis) គឺជាការរលាកទៅលើទងសួតដែលបណ្តាលមកពីមានការបង្ករោគនៅផ្លូវខ្យល់ផ្នែកខាងលើ។ វាផងដែរនោះក៏បង្កអោយមានការបង្កើននូវការផលិតកំហាក។

2- resp kh 5-1

មូលហេតុ

ជំងឺរលាកទងសួតស្រួចស្រាវច្រើនតែបណ្តាលមកពីវីរុស។ ជាធម្មតាវាកើតមានបន្ទាប់ពីការចម្លងរោគនៅផ្លូវខ្យល់ផ្នែកខាងលើដូចជាផ្តាសាយជាដើម។ វីរុសបានបង្ករោគនៅទងសួតបណ្ដាលអោយមានការលាកហើយបង្កើននូវការផលិតកំហាក។

សញ្ញា និងរោគសញ្ញា

រោគសញ្ញាដែលកើតញឹកញាប់បំផុតនោះគឹក្អកច្រើន។ ក្អកបណ្តាលមកពីផ្លូវខ្យល់ត្រូវបានរលាកនឹងរំខាន។ ក្អកធម្មតាកើតរហូតពី១០ ទៅ២០ថ្ងៃ។

ក្អកអាចមានកំហាកហើយកំហាកអាចពណ៌សថ្លាលឿងរឺបៃតង។ មានកោសិកាខ្លះត្រូវបានជំរុះចេញពីផ្នែកខាងក្នុងនៃផ្លូវចខ្យល់ ដូច្នេះវាធ្វើអោយកំហាកមានខ្ទុះប៉ុន្តែកំហាកដែលមានខ្ទុះនោះមិនមានន័យថាមានការបង្ករោគដោយសារបាក់តេរីនោះទេ។

អាចមានការឈឺទ្រូងដែលកើតចេញពីក្អកច្រើនហើយខ្លាំង។ អ្នកជំងឺក៏អាចមានការពិបាកដកដង្ហើមតិចតួចផងដែរ។ ជំងឺរលាកទងសួតស្រួចស្រាវមិនសូវក្តៅខ្លួននោះទេ។ ក្តៅខ្លួនកើតមានឡើងគឺច្រើនតែជាសញ្ញារបស់ជំងឺផ្សេងទៀតដូចជារលាកសួត រឺផ្ដាសាយធំជាដើម។

ការស្វែងរកមូលហេតុ

ការស្តាប់សួតអាចលឺនូវសំលេង wheeze (សំលេងដូចហួច) ដោយសារតែទងសួតតូចៗចង្អៀតខាងក្នុង។ ការស្តាប់សួតពេលខ្លះអាចលឺនូវសំលេង rhonchi (សំលេងស្លេស) ដែលញឹកញាប់បាត់បន្ទាប់ពីក្អករួច។

ករណីភាគច្រើននៃជំងឺរលាកទងសួតស្រួចស្រាវគឺការធ្វើរោគវិនិច្ឆ័យដោយពឹងផ្អែកទៅលើប្រវត្តិជំងឺនិងការពិនិត្យរាងកាយ។ ការស្វែងរកលើសពីនេះទៀត (ដូចជាធ្វើតេស្តឈាមនិងការថតទ្រូងដោយប្រើកាំរស្មីអ៊ិច) ច្រើនតែមិនសូវចាំបាច់។

ទោះបីយ៉ាងណាក៏ដោយការស្វែងរកអាចនឹងត្រូវធ្វើប្រសិនបើអ្នកជំងឺមានសញ្ញាជីវិតមិនធម្មតារឺក៏ប្រព័ន្ធភាពសុំាចុះខ្សោយរួមមានមនុស្សចាស់និងអ្នកមានជំងឺរុំារៃ។  ជាងនេះទៅទៀតការស្វែងរកមូលហេតុត្រូវតែធ្វើប្រសិនបើសង្ស័យថាមានជំងឺអ្វីផ្សេងទៀតបានកើតឡើងដូចជាជំងឺរលាកសួត (pneumonia)  រឺជំងឺរបេង (tuberculosis) រឺក៏ជំងឺក្អកមាន់ (pertussis)។

ការព្យាបាល

ភាគច្រើនជំងឺរលាកទងសួតស្រួចស្រាវបណ្តាលមកពីវីរុស។ ដូច្នេះមិនទាមទារអោយមានការប្រើថ្នាំអង់ទីប៊ីយ៉ូទិកនោះទេ។ អ្នកជំងឺគួរតែបានផ្ដល់ដំបូន្មានអោយញុំាទឹកអោយបានគ្រប់គ្រាន់ព្រោះវាអាចធ្វើអោយកំហាករាវ។ មនុស្សជាច្រើនជាសះស្បើយបន្ទាប់ពី ២ រឺ​៣​អាទិត្យ។