James Cook (RN, MPH)
James Cook (RN, MPH)

ខ្ញុំជាស្ថាបនិកនៃគេហទំព័រវេជ្ជសាស្ត្រកម្ពុជា (Medical Cambodia)។ ខ្ញុំបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រគិលានុបដ្ឋាក (កិត្តិយស) ពីសកល វិទ្យាល័យ ម៉ាញឆឹសស្ទ័រ (University of Manchester) នៅឆ្នាំ ២០០៣ ហើយក្រោយមកទៀតបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសុខភាពសាធា រណៈ។​​ ខ្ញុំបានធ្វើការជាគិលានុបដ្ឋាកដែលបានចុះបញ្ជី (registered nurse) ទាំងក្នុងប្រទេសអង់គ្លេស និង អូស្ត្រាលី។ ក្នុងកំឡុងពេលធ្វើការស្ម័គ្រចិត្ត រយៈពេល ២ ឆ្នាំនៅក្នុងមន្ទីរពេទ្យរដ្ឋមួយនៅប្រទេសកម្ពុជា ខ្ញុំបានកត់សម្គាល់ឃើញថាសៀវភៅសិក្សាថែទាំភាគច្រើនជាភាសាអង់គ្លេស ឬបារាំង ហើយមិនមែនជាភាសាខ្មែរឡើយ។ ដូច្នេះដោយមានជំនួយពីវេជ្ជបណ្ឌិត និង គិលានុបដ្ឋាកកម្ពុជាយើងបានបង្កើតសម្ភារៈសិក្សាជាច្រើនជា ភាសា​ខ្មែរដែលជាធនធានតែមួយគត់សម្រាប់ប្រទេស។ ចក្ខុវិស័យរបស់យើងគឺបង្កើនសម្ភារទាំងនេះហើយធ្វើអោយមាន នៅលើអ៊ីនធឺណិតដោយសេរី។

ប្រសិនបើអស់លោក លោកស្រីចង់ទំនាក់ទំនងមកខ្ញុំ សូមផ្ញើរអ៊ីម៉ែលតាមអាសយដ្ឋានដូចមានភ្ជាប់មកជាមួយនេះ medicalcambodia@outlook.com