Salbutamol (500mcg ក្នុង 1ml)

ប្រើចំពោះ - ជំរើសទី២ សំរាប់ការព្យាបាលជំងឺហឺត (ជំរើសទី១ គឺប្រើ salbutamol 5mg ឆ្ពុង ហើយឆ្ពុងទៀតប្រសិនបើចាំបាច់)។ 

កំរិត របៀបប្រើ និងការផ្តល់ថ្នាំ -

  • ដំបូង 250mcg IV, លាយជាមួយ NS ហើយចាក់រយះពេលមួយនាទី។ 
  • ជាទៀងទាត់គឺ 500mcg IM ចាក់ដោយមិនបាច់លាយរៀងរាល់៤ម៉ោង។

ការហាមឃាត់ - ស្រ្តីមានផ្ទៃពោះ (ទាល់តែមានអត្តប្រយោជន៏ចំពោះម្តាយច្រើន ជាងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ)។

ការប្រុងប្រយ័ត្នជាពិសេស - ស្រ្តីបំបៅដោះកូន, ជំងឺបេះដូង, ចង្វាក់បេះដូង មិនទៀងទាត់, លើសសម្ពាធឈាម។ 

ផលវិបាក - ចង្វាក់បេះដូងដើរញាប់, ញ័រទ្រូង, ញ័រអវយវះ, សម្រាកមិនបាន, លើសសម្ពាធឈាម, ចង្វាក់បេះដូងមិនទៀងទាត់, តិប៉ូតាស្យូមចុះទាប ចំពោះការអោយថ្នាំកំរិតខ្ពស់។ 

ឱសថវិទ្យា - ថ្នាំជំរុញសកម្មភាពរបស់ beta 2 (ធ្វើឲ្យសាច់ដុំផ្លូវខ្យល់សំរាក និងធ្វើឲ្យទងសួតរីក)។

Salbutamol (500mcg in 1ml)

Indications – second line treatment of status asthmaticus (first line treatment is 5mg salbutamol nebulizers, repeated as required)

Dosage and administration

  •  Loading dose - 250mcg IV, dilute with NS and inject over 1 minute.
  •  Maintinence dose – 500mcg IM, administer undiluted every 4 hours

Contraindications – pregnancy (unless the potential benefit justifies the potential risk to the foetus)

Special precautions – lactation, cardiac disease, cardiac arrhythmias, hypertension

Adverse drug reactions – tachycardia, palpitations, tremor, restlessness, hypertension, cardiac arrhythmias, hypokalemia in high doses

Pharmacology – beta 2 agonist (relaxes the muscles in the airways, and results in bronchodilation)