Magnesium Sulphate (10g ក្នុង 20ml)

ប្រើចំពោះ - ជំងឺហឺតស្រួចស្រាវ ដែលមិនឆ្លើយតបទៅនឹងការព្យាបាល ដោយហឹតថ្នាំពង្រីកទងសួត (មើលផ្នែកសម្ភព សំរាប់ពត៌មានក្នុងការព្យាបាលជំងឺបំរុងក្រឡាភ្លើង និងក្រឡាភ្លើង)។ 

កំរិត របៀបប្រើ និងការផ្តល់ថ្នាំ -

  • 1,2g ទៅ 2g IV (2,4ml ទៅ 4ml) លាយជាមួយ NS ហើយព្យួរដោយលើសពី ២០នាទី។

ការហាមឃាត់ -  

ការប្រុងប្រយ័ត្នជាពិសេស - ស្រ្តីមានផ្ទៃពោះ, ស្រ្តីបំបៅដោះកូន  

ផលវិបាក - ខ្សោយសាច់ដុំ, ធ្វើអោយខ្សោយផ្លូវដង្ហើម, សម្ពាធឈាមទាប (សំខាន់ត្រូវត្រួតពិនិត្យចង្វាក់ដង្ហើម សម្ពាធឈាម រេហ្វ្លិករបស់សរសៃពួរ)។

ឱសថវិទ្យា - អេឡិចត្រូឡាយ

ចំនាំ : ការដែលពុលម៉ាញ៉េស្យូម គឺត្រូវព្យាបាលជាមួយ calcium gluconate 1g (10ml) IV ចាក់ដោយប្រើរយះពេល ១០នាទី។

Magnesium Sulphate (10g in 20ml)

Indications – severe asthma unresponsive to inhaled bronchodilator therapy, (see obstetric section for information on treatment of severe pre-eclampsia and eclampsia)

Dosage and administration – 

  • 1.2g to 2g IV (2.4ml to 4ml) diluted with NS, infused over 20 minutes

Contraindications –

Special precautions – pregnancy, lactation 

Adverse drug reactions – muscle weakness, respiratory depression, hypotension (important to monitor respiratory rate, blood pressure, deep tendon reflex)

Pharmacology – electrolyte

Note – magnesium toxicity is treated with calcium gluconate 1g (10ml) IV, administered over 10 minutes