Furosemide (20mg ក្នុង 2ml)

ប្រើចំពោះ -ហើមដែលទាក់ទងជាមួយជំងឺខ្សោយបេះដូង, ហើមសួត គ្មានទឹកនោម នៅក្នុងស្រួចស្រាវ, ជំងឺខ្សោយតំរងនោមស្រួចស្រាវ រឺរុំារៃ។

កំរិត  របៀបប្រើ -

  • 20mg ទៅ 40mg IV (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។

ការផ្តល់ថ្នាំ - ចាក់ដោយលាយជាមួយ NS រឺមិនបាច់លាយ ចាក់ថ្នាំយឺតៗដោយ មិនលើសពីអត្រា 20mg ក្នុងមួយនាទី។

ការហាមឃាត់ - បាត់បង់ជាតិទឹក, សូដ្យូមទាប, ជាតិប៉ូតាស្យូមចុះទាប, ស្រ្តីមាន ផ្ទៃពោះ (ទាល់តែមានអត្តប្រយោជន៏ចំពោះម្តាយច្រើនជាងគ្រោះថ្នាក់ដល់ ទារកក្នុងផ្ទៃ)។

ការប្រុងប្រយ័ត្នជាពិសេស - ស្រ្តីបំបៅដោះកូន, ជាតិប៉ូតាស្យូមចុះទាប, ស្ទះផ្លូវបង្ហូរនោម (ដូចជាក្រពេញប្រូស្តាតរីកធំ, ត្បៀតរន្ធបង្ហូរនោម)។

ផលវិបាក - បាត់បង់ជាតិទឹក, សម្ពាធឈាមទាប,  អតុល្យភាពនៃ អេឡិចត្រូឡាយ (ដូចជា ជាតិប៉ូតាស្យូមចុះទាប), ខ្សោយតំរ៉ងនោម, ពុលទៅដល់ត្រចៀក។

ឱសថវិទ្យា - ថ្នាំបញ្ចុះទឹកនោម 

Furosemide (20mg in 2ml)

Indications – edema associated with heart failure, acute pulmonary edema, oliguria in acute or chronic renal failure

Dosage

  • 20mg to 40mg IV (although higher doses may be required)

Administration – administer diluted with NS or undiluted, inject slowly, at a rate no faster than 20mg per minute

Contraindications - hypovolemia, hyponatremia, hypokalemia, pregnancy (unless the potential benefit justifies the potential risk to the foetus)

Special precautions – lactation, hypokalemia, urinary obstruction (such as prostatic hyperplasia, urethral stricture)

Adverse drug reactions – hypovolemia, hypotension, electrolyte imbalance (such as hypokalemia), renal impairment, ototoxicity

Pharmacology – diuretic (increases the urine output)