Dopamine (200mg ក្នុង 5ml)

ប្រើចំពោះ - ស្ហុកដែលនៅតែបន្តបន្ទាប់ពីអោយជាតិទឹកគ្រប់គ្រាន់, ខ្សោយបេះដូង។

កំរិត របៀបប្រើ និងការផ្តល់ថ្នាំ -

  • លាយ 200mg នៃថ្នាំដែលមានក្នុងអំពូលជាមួយ 500ml នៃ NS រឺ D5 (លាយអោយសព្វ)។
  • កំរិតគឺយោងទៅលើវេជ្ជបញ្ជា។ ជាញយៗ កំរិតចាប់ផ្តើមនៅ ១២ដំនក់ក្នុង ១នាទី (១ដំនក់
  •  រៀងរាល់ ៥វិនាទី)។ 
  • ការតំលើងកំរិតអាស្រ័យទៅលើវេជ្ជបញ្ជាវេជ្ជបណ្ឌិត។ 
  • មិនត្រូវបញ្ឈប់ទាន់ហន់ទេ គឺបន្ថយបន្តិចម្តងៗតាមវេជ្ជបញ្ជា វេជ្ជបណ្ឌិត។

ការហាមឃាត់ -ស្រ្តីមានផ្ទៃពោះ (ទាល់តែមានអត្តប្រយោជន៏ចំពោះម្តាយច្រើនជាងគ្រោះថ្នាក់

ដល់ទារកក្នុងផ្ទៃ)។

ការប្រុងប្រយ័ត្នជាពិសេស - ស្រ្តីបំបៅដោះកូន, ជំងឺបេះដូង

ផលវិបាក - ចង្វាក់បេះដូងដើរញាប់ ជាលទ្ធផលនាំអោយសម្ពាធឈាមទាប, ចង្វាក់បេះដូង

មិនទៀងទាត់, បើជ្រាបចេញអាចបណ្តាលអោយបំផ្លាញជាលិកាយ៉ាងធ្ងន់ធ្ងរ។

ឱសថវិទ្យា - ថ្នាំបង្កើនការកន្រ្តាក់របស់បេះដូង (ធ្វើអោយបេះដូងកន្រ្តាក់កាន់តែខ្លាំងនិង

ធ្វើអោយសសៃឈាមរីកធំ)។ 

 

អត្រាដំណក់គឺសំរ៉ាប់ទ្រូសស្តង់ដា។ ទ្រូសស្តង់ដា គឺ 20ដំនក់ ក្នុង 1ml។

Dopamine (200mg/5ml)

Indications – shock that persists after adequate fluid volume replacement, heart failure

Dosage and administration –

  • Add 200mg vial to 500ml NS/D5 (mix thoroughly). Administer as an infusion. The starting rate is according to the doctor’s order. Often, the starting rate is 12 drops per minute* (1 drop every 5 seconds).
  • Increase in increments according to doctor’s order.
  • Do not stop abruptly; decrease gradually as ordered by the doctor.

Contraindications - pregnancy (unless the potential benefit justifies the potential risk to the foetus)

Special precautions – lactation, cardiac disease

Adverse drug reactions – tachycardia and resulting hypotension, cardiac arrhythmias, extravasation can cause severe tissue injury

Pharmacology – positive inotrope (increases the contractility of the heart and causes vasodilation)

*Infusion rate has been calculated using standard infusion sets that administer 20 drops per ml