Digoxin (250mcg ក្នុង 1ml)

ប្រើចំពោះ - atrial fibrillation (ញ័រថតលើនៃបេះដូង), atrial flutter, ខ្សោយបេះដូង។

កំរិត  របៀបប្រើ - 

  • 250mcg ទៅ 500mcg IV (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។

ការផ្តល់ថ្នាំ - លាយជាមួយ NS យ៉ាងហោចណាស់ 8ml ដោយចាក់ចំណាយពេលយ៉ាងតិច ៥នាទី។

ការហាមឃាត់ - ស្រ្តីមានផ្ទៃពោះ (ទាល់តែមានអត្តប្រយោជន៏ចំពោះម្តាយច្រើនជាងគ្រោះថ្នាក់ ដល់ទារកក្នុងផ្ទៃ)។

ការប្រុងប្រយ័ត្នជាពិសេស - ស្រ្តីបំបៅដោះកូន, ខ្សោយតំរ៉ងនោម (អាចធ្វើអោយជាតិថ្នាំ digoxin សល់ច្រើនក្នុងខ្លួន) ជាតិប៉ូតាស្យូម ចុះទាប (អាចធ្វើអោយ digoxin ពុលកាន់តែខ្លាំង)។

ផលវិបាក - បាញ់ថ្នាំលឿនតាម IV អាចធ្វើអោយសសៃឈាមរួមតូច, ដែលបណ្តាលអោយ លើសសម្ពាធឈាម និងបន្ថយការនាំឈាមរត់ នៅក្នុងសសៃឈាមបេះដូង។

ឱសថវិទ្យា - ថ្នាំប្រឆាំងនិងចង្វាក់បេះដូងដើរមិនទៀងទាត់និងបង្កើន ការកន្រ្តាក់ របស់បេះដូង (ព្យាបាលជំងឺចង្វាក់បេះដូងដើរមិនទៀងទាត់ដោយសារបញ្ហា របស់ថតខាងលើ, បង្កើនការកន្រ្តាក់របស់បេះដូង)។ 

Digoxin (250mcg/1ml)

Indications – atrial fibrillation, atrial flutter, heart failure

Dosage

  •  250mcg to 500mcg IV (although higher doses may be required)

Administration – dilute with at least 8ml NS, inject over at least 5 minutes

Contraindications – pregnancy (unless the potential benefit justifies the potential risk to the foetus)

Special precautions – lactation, renal impairment (digoxin levels can accumulate), hypokalemia (can exacerbate digoxin toxicity)

Adverse drug reactions - rapid IV administration may cause vasoconstriction, causing hypertension and reduced coronary perfusion

Pharmacology - anti-arrhythmic agent and positive inotrope (treatment of various atrial cardiac arrhythmias, increases contractility of the heart)