Salbutamol (4mg)
ប្រើចំពោះ - ត្បៀតទងសួត (ទោះបីជាយ៉ាងណាការឆ្ពុងថ្នាំ salbutamol អាចនឹងត្រូវការចំពោះជំងឺហឺតស្រួចស្រាវ)។
កំរិតរបៀបប្រើ -
- 2mg ទៅ 4mg ប្រើបួនដងក្នុងមួយថ្ងៃ (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។
ការផ្តល់ថ្នាំ - គួរតែលេបពេលក្រពះទទេ (អាចមួយម៉ោងមុនអាហារ រឺពីរម៉ោងក្រោយអាហារ)។
ការហាមឃាត់ - ស្រ្តីមានផ្ទៃពោះ (ទាល់តែមានអត្តប្រយោជន៏ចំពោះ ម្តាយច្រើនជាងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ)។
ការប្រុងប្រយ័ត្នជាពិសេស - ស្រ្តីបំបៅដោះកូន, ជំងឺបេះដូង, សង្វាក់បេះដូងមិនទៀងទាត់, លើសសម្ពាធឈាម។
ផលវិបាក - ចង្វាក់បេះដូងដើរញាប់, ញ័រទ្រួង, ញ័រអវយវះ, សម្រាកមិនបាន, លើសសម្ពាធឈាម។
ឱសថវិទ្យា - ថ្នាំជំរុញសកម្មភាពរបស់ beta 2 (ធ្វើឲ្យសាច់ដុំផ្លូវខ្យល់ សំរាក និងធ្វើឲ្យទងសួតរីក)។
Salbutamol (4mg)
Indications – bronchospasm (although salbutamol nebulizers are required for acute exacerbation of asthma)
Dosage –
- 2mg to 4mg four times a day (although higher dosage may be required)
Administration – preferably on an empty stomach (either 1 hour before, or 2 hours after meal)
Contraindications – pregnancy (unless the potential benefit justifies the potential risk to the foetus)
Special precautions – lactation, cardiac disease, cardiac arrhythmias, hypertension
Adverse drug reactions – tachycardia, palpitations, tremor, restlessness, hypertension
Pharmacology – beta 2 agonist (relaxes the muscles in the airways, and results in bronchodilation)