Lisinopril (5mg, 10mg)

ប្រើចំពោះ - លើសសម្ពាធឈាម, ជំងឺសសៃឈាមបេះដូង, ខ្សោយបេះដូង, ជំងឺខូចតម្រងនោមបណ្តាលមកពីទឹកនោមផ្អែម

កំរិត  របៀបប្រើ -  

  • លើសសម្ពាធឈាម: ចាប់ផ្តើម 5mg ទៅ 10mg ម្តងក្នុងមួយថ្ងៃ (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។ 
  • ខ្សោយបេះដូង និងជំងឺខូចតម្រងនោមបណ្តាលមកពីទឹកនោមផ្អែម និងជំងឺសសៃឈាមបេះដូង: ចាប់ផ្តើម 2,5mg ក្នុងមួយថ្ងៃ (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។

ការផ្តល់ថ្នាំ - លេបជាមួយ រឺគ្មានអាហារ 

ការហាមឃាត់ - សម្ពាធឈាមទាប, ស្រ្តីមានផ្ទៃពោះ, ស្រ្តីបំបៅដោះកូន។ 

ការប្រុងប្រយ័ត្នជាពិសេស - ខ្សោយតំរ៉ងនោម (ជាពិសេសលេបជាមួយថ្នាំផ្សេងទៀតដែលពុលដល់តំរ៉ងនោម​ដូចជា​​​ NSAIDs), ជៀសវាងចំពោះស្រ្តីក្នុងវ័យបន្តពូជ។ 

ផលវិបាក - ខ្សោយតំរងនោម, សម្ពាធឈាមទាប, ជាតិប៉ូតាស្យូមឡើង, ក្អក។

ឱសថវិទ្យា - ឱសថដែលទប់សកម្មភាពរបស់ angiotensin (ACE​ inhibitor)។

Lisinopril (5mg, 10mg)

Indications – hypertension, coronary artery disease, heart failure, diabetic nephropathy

Dosage

  •  Hypertension – initial dose 5mg to 10mg once a day (although higher maintenance doses may be required)
  •  Heart failure & diabetic nephropathy & coronary artery disease – initial dose 2.5mg daily (although higher maintenance doses may be required)

Administration – may be taken with or without food

Contraindications – hypotension, pregnancy, lactation

Special precautions – renal impairment (especially if taken with other nephrotoxic medications such as NSAIDs), avoid in women of reproductive age

Adverse drug reactions – renal impairment, hypotension, hyperkalemia, cough

Pharmacology – Angiotensin Converting Enzyme (ACE) inhibitor