Lisinopril (5mg, 10mg)
ប្រើចំពោះ - លើសសម្ពាធឈាម, ជំងឺសសៃឈាមបេះដូង, ខ្សោយបេះដូង, ជំងឺខូចតម្រងនោមបណ្តាលមកពីទឹកនោមផ្អែម
កំរិត របៀបប្រើ -
- លើសសម្ពាធឈាម: ចាប់ផ្តើម 5mg ទៅ 10mg ម្តងក្នុងមួយថ្ងៃ (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។
- ខ្សោយបេះដូង និងជំងឺខូចតម្រងនោមបណ្តាលមកពីទឹកនោមផ្អែម និងជំងឺសសៃឈាមបេះដូង: ចាប់ផ្តើម 2,5mg ក្នុងមួយថ្ងៃ (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។
ការផ្តល់ថ្នាំ - លេបជាមួយ រឺគ្មានអាហារ
ការហាមឃាត់ - សម្ពាធឈាមទាប, ស្រ្តីមានផ្ទៃពោះ, ស្រ្តីបំបៅដោះកូន។
ការប្រុងប្រយ័ត្នជាពិសេស - ខ្សោយតំរ៉ងនោម (ជាពិសេសលេបជាមួយថ្នាំផ្សេងទៀតដែលពុលដល់តំរ៉ងនោមដូចជា NSAIDs), ជៀសវាងចំពោះស្រ្តីក្នុងវ័យបន្តពូជ។
ផលវិបាក - ខ្សោយតំរងនោម, សម្ពាធឈាមទាប, ជាតិប៉ូតាស្យូមឡើង, ក្អក។
ឱសថវិទ្យា - ឱសថដែលទប់សកម្មភាពរបស់ angiotensin (ACE inhibitor)។
Lisinopril (5mg, 10mg)
Indications – hypertension, coronary artery disease, heart failure, diabetic nephropathy
Dosage –
- Hypertension – initial dose 5mg to 10mg once a day (although higher maintenance doses may be required)
- Heart failure & diabetic nephropathy & coronary artery disease – initial dose 2.5mg daily (although higher maintenance doses may be required)
Administration – may be taken with or without food
Contraindications – hypotension, pregnancy, lactation
Special precautions – renal impairment (especially if taken with other nephrotoxic medications such as NSAIDs), avoid in women of reproductive age
Adverse drug reactions – renal impairment, hypotension, hyperkalemia, cough
Pharmacology – Angiotensin Converting Enzyme (ACE) inhibitor