Aspirin (500mg)
ប្រើចំពោះ - ដុំឈាមកកក្នុងសសៃឈាម (ការស្លាប់សាច់ដុំបេះដូងស្រួចស្រាវ, មានការស្ទះសរសៃឈាមខួរក្បល, ឈាមកកក្នុងសសៃវ៉ែនដែលនៅជ្រៅៗ), ការពារកុំអោយមានឈាមកកក្នុងសសៃឈាម (ជំងឺសសៃឈាម បេះដូង, ញ័រថតលើនៃបេះដូង), ឈឺចាប់, គ្រុនក្តៅ, រលាក។
កំរិត របៀបប្រើ -
- ព្យាបាលដុំឈាមកកក្នុងសសៃឈាម: 250mg ទៅ 300mg រាល់ថ្ងៃ។
- ការពារកុំអោយមានដុំឈាមកកក្នុងសសៃឈាម: 75mg ទៅ 100mg រាល់ថ្ងៃ។
- ឈឺចាប់, គ្រុនក្តៅ, រលាក: 500mg រៀងរាល់៤ ទៅ៦ម៉ោង។
ការផ្តល់ថ្នាំ - លេបជាមួយអាហារ ដើម្បីបន្ថយនូវការធ្វើទុក្ខក្រពះ ពោះវៀន។
ការហាមឃាត់ - ក្មេងអាយុក្រោម ១២ឆ្នាំ, ស្រ្តីមានផ្ទៃពោះ (ជាពិសេសនៅត្រីមាសទីបី), ស្រ្តីបំបៅដោះកូន។
ការប្រុងប្រយ័ត្នជាពិសេស - មានបញ្ហាកំនកឈាម, ដំបៅក្រពះ, ជំងឺហឺត, អ្នកផឹកស្រាច្រើន
ផលវិបាក - ការហូរឈាម, រលាកក្រពះ, ដំបៅក្រពះ, ត្បៀតទងសួតចំពោះជំងឺហឺតខ្លះ, Reyes syndrome ចំពោះក្មេងអាយុក្រោម១២ឆ្នាំ។
ឱសថវិទ្យា - ប្រឆាំងនឹងផ្លាកែត (ការពារកុំអោយមានឈាមកក), បំបាត់ការឈឺចាប់, បញ្ចុះកំដៅ, ប្រឆាំងនឹងការរលាក។
Aspirin (500mg)
Indications – thromboembolism treatment (acute myocardial infarction, ischaemic stroke, deep vein thrombosis), thromboembolism prophylaxis (coronary artery disease, atrial fibrillation), pain, fever, inflammation
Dosage –
- Thromboembolism treatment – 250mg to 300mg daily
- Thromboembolism prophylaxis – 75mg to 100mg daily
- Pain, fever, inflammation – 500mg every 4 to 6 hours
Administration – take with food to minimize gastrointestinal upset
Contraindications – children under 12 years, pregnancy (especially in the third trimester), lactation
Special precautions - bleeding disorders, gastric ulcer, asthma, heavy alcohol consumption
Adverse drug reactions – bleeding, gastric irritation, gastric ulcer, bronchospasm in some asthmatics, Reyes syndrome in children under 12 years old
Pharmacology – antiplatelet (prevents blood clots), analgesic, antipyretic, anti-inflammatory