Oxytocin (10 International Units ក្នុង 1ml)

ប្រើចំពោះ - ដើម្បីគ្រប់គ្រងនូវដំនាក់កាលទី៣ នៃការសំរាល, ធ្លាក់ឈាមក្រោយសំរាល, ជំរុញអោយមានការសម្រាល

កំរិត របៀបប្រើ និងការផ្តល់ថ្នាំ -

  • គ្រប់គ្រងដំនាក់កាលទី៣នៃការសំរាល: 10 units IM ក្នុង រយះ ពេល១នាទីបន្ទាប់ពីការសំរាល។
  • ធ្លាក់ឈាមក្រោយសំរាល: លាយ 20 units ក្នុង 1000ml នៃ NS, អត្រាចាប់ផ្តើមធម្មតា គឺ ៦០ តំនក់ក្នុងមួយនាទី។ ការតំលើងកំរិតយឺតៗអាស្រ័យទៅលើវេជ្ជបញ្ជាវេជ្ជបណ្ឌិត។
  • ជំរុញអោយមានការសម្រាល: ប្រើតាមវេជ្ជបញ្ជា រង់ចាំគម្រោងណែនាំនៅក្នុង (ពិធីការសុវត្ថិ ភាពក្នុងភាពជាម្តាយ) ដែលនឹង ចេញផ្សាយឆាប់ៗនេះ។ 

ការហាមឃាត់ - ស្រ្តីមានផ្ទៃពោះ (ប្រសិនបើមិនប្រើសំរាប់ការសំរាល), ក្បាលកូននិងអាងត្រគៀកម្តាយមិនសមាមាត្រគ្នា, ធ្លាក់សុកលៀនចេញក្រៅ,  សុកបាំងផ្លូវចេញរបស់កូនក្នុងផ្ទៃ, កូនក្នុងផ្ទៃមិននៅចំទីតាំងត្រឹមត្រូវ, កូនក្នុងផ្ទៃមិនបង្ហាញផ្នែកដែលត្រូវកើតចេញមកបានត្រឹមត្រូវ។

ការប្រុងប្រយ័ត្នជាពិសេស - សំរាលកូនមិនគ្រប់ខែ, វិបត្តិរបស់ទារក ក្នុងផ្ទៃ,  ក្បាលកូននិងអាងត្រគាកម្តាយមិនសមាមាត្រគ្នា, សុកបាំង ផ្លូវចេញពាក់កណ្តាល។

ផលវិបាក - ចង្វាក់បេះដូងមិនទៀងទាត់, វិបត្តិកូនក្នុងផ្ទៃ, ធ្លាយស្បូន,សូដ្យូមចុះទាប (ប្រសិនបើព្យួរលើសពី២៤ម៉ោង)។

ឱសថវិទ្យា - ថ្នាំជំរុញសកម្មភាពរបស់ស្បូន

Oxytocin (10 International Units in 1ml)

Indications – active management of the third stage of labor, postpartum hemorrhage, induction of labor

Dosage and administration

  • Active management of the third stage of labor – 10 units IM within 1 minute of delivery of baby
  • Postpartum hemorrhage – dilute 20 units in 1000ml NS. Usual starting rate is 60 drops per minute, and then titrate the rate according to the doctor’s orders
  • Induction of labor – administer according to the doctor’s orders. Awaiting instructions outlined in the “safe motherhood protocol” due to be released soon

Contraindications – pregnancy (unless given for induction of labor), significant cephalopelvic disproportion, prolapse of the cord, total placenta previa or vasa previa, fetal malposition, fetal malpresentation

Special precautions – prematurity, fetal distress, borderline cephalopelvic disproportion, partial placenta previa

Adverse drug reactions – cardiac arrhythmia, fetal distress, uterine rupture, hyponatremia (if infused for over 24 hours)

Pharmacology – uterine stimulant