ភាពមិនប្រក្រតីរបស់ស្រោមសួត

សួតត្រូវបានព័ន្ធជុំវិញទៅដោយស្រោមសួត (pleura)។ ស្រោមសួតផ្សំឡើងដោយស្រទាប់ស្តើង ២ (ស្រទាប់ខាងក្នុងហៅថា visceral pleura នឹង​ស្រទាប់​ខាងក្រៅហៅថា parietal pleura)។ នៅចន្លោះស្រទាប់ទាំង ២មានលំហតូចមួយ (ហៅថា pleural space)។ ជាធម្មតានៅក្នុងលំហនេះមាននូវបរិមាណទឹកតិចតួចដែលទឹកនោះជួយក្នុងការរំអិលដែលស្រទាប់ទាំងពីរកកិតគ្នានៅពេលដកដង្ហើមចេញនិងដកដង្ហើមចូល។

2- resp kh 9-1

ប្រសិនបើខ្យល់ ឈាម រឺសារធាតុរាវច្រើនពេកនៅក្នុង pleural space នោះវានឹងបង្អាក់ សមត្ថភាពរបស់សួតក្នុងការពង្រីកនៅពេលដកដង្ហើមចូល។

ខ្យល់ក្នុងចន្លោះស្រោមសួត (pneumothorax)

Pneumothorax គឺជាស្ថានភាពមួយដែលមានវត្តមានខ្យល់នៅក្នុង pleural space។

មូលហេតុ : Pneumothrax កើតឡើងដោយសារមានការដាច់ហែកតិចតួចនៃស្រោមសួត ដែលធ្វើអោយខ្យល់អាចចូលបាន។ ខ្យល់កើនឡើងនៅក្នុងលំហតូចនោះដែលស្ថិតនៅចន្លោះស្រទាប់សួតខាងក្នុងនឹងខាងក្រៅ។ Pneumothorax អាចកើតឡើងដោយសារការប៉ះទង្គិច (ហៅថា traumatic pneumothorax) រឺអាចកើតឡើងដោយគ្មានការប៉ះទង្គិច (ហៅថា spontaneous pneumothorax)។

2- resp kh 9-2

2- resp kh 9-3

សញ្ញា និងរោគសញ្ញា : ភាពធ្ងន់ធ្ងរនៃរោគសញ្ញាគឺអាស្រ័យទៅលើបរិមាណខ្យល់ដែលស្ថិតនៅចន្លោះស្រោមសួតទាំងពីរ។ រោគសញ្ញាធម្មតាគឺពិបាកដកដង្ហើមភ្លាមៗនិងពិបាកក្នុងទ្រូង។ ក៏អាចមានផងដែរនូវការថយចុះនៃកម្រិតឧស្ម័នអុកស៊ីសែនក្នុងឈាម។

ការស្វែងរកមូលហេតុ : កម្រិតអុកស៊ីសែននៅក្នុងឈាមគួរតែត្រួតពិនិត្យអោយញឹកញាប់។ ការស្តាប់សួតអាចបង្ហាញពីការថយចុះនូវសម្លេងដកដង្ហើមនៅខាងដែលមាន pneumothorax។ ការថតទ្រូងដោយប្រើកាំរស្មីអ៊ិចនិងបង្ហាញនូវឆ្នូតបន្ទាត់ពណ៌សនៃស្រោមសួតស្រទាប់ខាងក្នុង (visceral pleura) ហើយនៅខាងក្រៅបន្ទាត់នេះនឹងមើលមិនឃើញអ្វីទាំងអស់ (absence of lung markings)។ ចំពោះហ្វីលដែលបានថតឈរនោះយើងនឹងឃើញនូវសញ្ញាទាំងនោះនៅផ្នែកខាងលើ។

2- resp kh 9-4

ការព្យាបាល : ផ្តល់ឧស្ម័នអុកស៊ីសែនចំពោះអ្នកជំងឺដែលហត់។  Pneumothorax តិចតួចអាចនឹងមិនទាមទារអោយមា​ន​ការព្យាបាល​ទេគឺគ្រាន់តែ​ធ្វើ​ការ​តាមដានប៉ុណ្ណោះ។ Pneumothorax មធ្យមទាមទារអោយមានការបូមខ្យល់ចេញមកក្រៅ។ Pneumothorax ដែលធ្ងន់ធ្ងរអាចតម្រូវអោយមាន​ការដាក់​ទុយោ​នៅចន្លោះឆ្អឹងជំនីដើម្បីបង្ហូរខ្យល់ចេញ (intercostal chest drain)។

ផលវិបាក : ប្រសិនបើ pneumothorax កាន់តែបន្តរីកធំទៅៗនោះវាអាចសង្កត់ទៅលើសរសៃឈាមធំៗ (ដូចជាសរសៃអាអកនិងវែនកាវ) ដែលនៅជិត​នោះ​ដែលបណ្តាលអោយសម្ពាធឈាមទាបហៅថា tension pneumothorax។ 

Tension pneumothorax - 

2- resp kh 9-5

អាចមានអាការៈពិបាកដកដង្ហើមនិងថយចុះនូវកម្រិតឧស្ម័នអុកស៊ីសែននៅក្នុងឈាម។ ការស្តាប់សួតនិងបង្ហាញពីការបាត់សម្លេងដកដង្ហើមនៅខាងដែលមាន pneumothorax ព្រោះខ្យល់មិនអាចចូលទៅក្នុងសួតបាន។ សញ្ញាផ្សេងៗទៀតដែលពេលខ្លះមានដូចជាវៀចបំពង់ខ្យល់ (trachea deviation) និងប៉ោងសរសៃវែននៅ ក (distended jugular veins)។ Tension pneumothorax គឺជាដំណាក់កាលដែលគំរាមកំហែងដល់អាយុជីវិតហើយទាមទារអោយមានការព្យាបាលជាបន្ទាន់។

ការព្យាបាលគឺចាក់ម្ជុលកាតេទែដែលធំចូលទៅក្នុងទ្រូង។ ទីតាំងនៃម្ជុលកាតេទែគឺនៅខ្សែបន្ទាត់ពាក់កណ្តាលឆ្អឹងដងកំាបិត (midclavicular line) ចុះត្រង់មកក្រោមរហូតដល់ចន្លោះឆ្អឹងជំនី ទី២ និងទី៣  (second intercostal space)។ ម្ជុលកាតេទែគឺត្រូវចាក់នៅទីតាំងនោះ។ នៅពេលម្ជុលកាតេទែបានចោះទំលុះស្រទាប់ខាងក្រៅរបស់ស្រោមសួតនោះខ្យល់អាចចេញមកក្រៅបាន។ បន្ទាប់ពីការព្យាបាលជាបន្ទាន់បែបនេះយើងត្រូវដាក់ទុយោនៅចន្លោះឆ្អឹងជំនី (intercostal chest drain)។

ឈាមនៅចន្លោះស្រោមសួត (hemothorax)

Hemothorax គឺជាស្ថានភាពមួយដែលមានវត្តមានឈាមនៅក្នុង pleural space។

មូលហេតុ : Hemothorax កើតឡើងញឹកញយនៅពេលប៉ះង្គិចនៅលើទ្រូងដែលបណ្តាលអោយមានការដាច់រហែកស្រោមសួតនិងសរសៃឈាមរងការបំផ្លាញនៅជិតៗនោះហូរឈាមចូលទៅក្នុងវា។ បន្ទាប់មកឈាមក៏ចាប់ផ្តើមកើនឡើងនៅចន្លោះស្រោមសួតស្រទាប់ខាងក្នុង (visceral pleura) និងស្រោមសួតស្រទាប់ខាងក្រៅ (parietal pleura)។

2- resp kh 9-6

សញ្ញា និងរោគសញ្ញា : ភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាស្រ័យលើបរិមាណឈាមដែលកើតឡើង។ ធម្មតាមានអាការៈពិបាកដកដង្ហើមនិងពិបាកក្នុងទ្រូងហើយក៏អាចថយចុះនៅកម្រិតឧស្ម័នអុកស៊ីសែននៅក្នុងឈាមផងដែរ។ 

ការស្វែងរកមូលហេតុ : កម្រិតអុកស៊ីសែននៅក្នុងឈាមគួរតែត្រួតពិនិត្យអោយញឹកញាប់។ ការស្តាប់សួតអាចបង្ហាញពីការថយចុះរឺបាត់នូវសម្លេងដកដង្ហើមនៅកន្លែង hemothorax។ ការថតការថតទ្រូងដោយប្រើកាំរស្មីអ៊ិចអាចបង្ហាញពីវត្តមានឈាមក្នុងសួតដែលក្នុងហ្វិលមើលទៅឃើញដូចដុំពពកពណ៍សស្រអាប់។ ចំពោះហ្វីលដែលថតឈរនិងបង្ហាញពីឈាមស្ថិតនៅផ្នែកខាងក្រោមនៃសួតព្រោះទំនាញផែនដីទាញនូវសារធាតុរាវអោយធ្លាក់ចុះទៅក្រោម។ 

2- resp kh 9-7

ការព្យាបាល : ផ្តល់អុកស៊ីសែនដល់អ្នកជំងឺដែលហត់។ Hemothorax ដែលមធ្យមរឺធ្ងន់ធ្ងរ ត្រូវការការដាក់ទុយោនៅចន្លោះឆ្អឹងជំនីដើម្បីបង្ហូរ (intercostal chest drain)។ ប្រសិនបើមានឈាមចំនួនច្រើនដែលបានហូរទៅក្នុង pleural space នោះអាចនឹងទាមទារអោយមានការបញ្ចូលឈាម។

ទឹកដក់នៅចន្លោះស្រោមសួត (pleural effusion)

Pleural effusion គឺជាស្ថានភាពមួយដែលមានវត្តមានសារធាតុរាវច្រើនពេកស្ថិតនៅក្នុង pleural space។

មូលហេតុ : Plueral អាចជាផលវិបាករបស់ជំងឺផ្សេងៗជាច្រើន។ ឧទាហរណ៍ វាអាចកើតឡើងពីជំងឺរលាកសួត របេង ខ្សោយបេះដូង មហារីក ខ្សោយថ្លើម។

សញ្ញា និងរោគសញ្ញា : ភាពធ្ងន់ធ្ងររបស់រោគសញ្ញាអាស្រ័យទៅលើបរិមាណសារធាតុរាវ ដែលបានដក់។ ធម្មតាមានអាការៈពិបាកដកដង្ហើម និងពិបាកក្នុងទ្រូង ហើយក៏អាចថយចុះនូវកម្រិតឧស្ម័នអុកស៊ីសែនក្នុងឈាមផងដែរ។ 

ការស្វែងរកមូលហេតុ : កម្រិតអុកស៊ីសែននៅក្នុងឈាមគួរតែត្រួតពិនិត្យអោយញឹកញាប់។ ការស្តាប់សួតអាចបង្ហាញពីការថយចុះរឺបាត់សម្លេងដកដង្ហើមនៅកន្លែង pleural effusion។ ការថតការថតទ្រូងដោយប្រើកាំរស្មីអ៊ិចអាចបង្ហាញពីវត្តមានសារធាតុរាវក្នុងសួតដែលក្នុងហ្វិលមើលទៅឃើញដូចដុំពពកពណ៍សស្រអាប់។ ចំពោះហ្វីលដែលថតឈរនិងបង្ហាញពីឈាមស្ថិតនៅផ្នែកខាងក្រោមនៃសួតព្រោះទំនាញផែនដីទាញនូវសារធាតុរាវអោយធ្លាក់ចុះទៅក្រោម។

2- resp kh 9-8

ការព្យាបាល : ផ្តល់ឧស្ម័នអុកស៊ីសែនអោយទៅអ្នកជំងឺដែលហត់។ ការដក់សារធាតុរាវកម្រិតមធ្យមតម្រូវឲ្យធ្វើការបូមចេញហើយកម្រិតធ្ងន់ធ្ងរតម្រូវអោយដាក់ទុយោនូវចន្លោះឆ្អឹងជំនីដើម្បីបង្ហូរ (intercostal chest drain)។ វាគឺមានសារៈសំខាន់ផងដែរក្នុងការស្វែងរកនិងព្យាបាលនូវមូលហេតុ។ ប្រសិនបើមូលហេតុមិនអាចព្យាបាលបានទេនោះការបូមបង្ហូរនូវសារធាតុរាវចេញពីចន្លោះស្រោមសួតទាំងពីរអាចត្រូវការជារៀងរាល់ខែដើម្បីបន្ថយនៅរោគសញ្ញា។