ស្ទះផ្លូវខ្យល់

ស្ទះផ្លូវខ្យល់ (airway obstruction) គឺជាការស្ទះនៅផ្នែកណាមួយនៃប្រព័ន្ធផ្លូវដង្ហើមដែលធ្វើអោយថយចុះរឺឃាំងនៃលំហូរខ្យល់ឆ្លងកាត់វា។ ទីតាំង​នៃការ​ស្ទះ​អាចមាននៅបំពង់ក បំពង់សំលេង បំពង់ខ្យល់ រឺទងសួត។ ភាពធ្ងន់ធ្ងរនៃការស្ទះគឺ​មានខុសៗគ្នាដោយ​យោងទៅលើថា​តើការស្ទះមិន​ទាំង​ស្រុង ​​រឺស្ទះទាំងស្រុង។

ស្ទះដោយសារវត្ថុក្រៅខ្លួន

ការស្ទះបណ្តាលមកពីវត្ថុក្រៅខ្លួនចូលទៅក្នុងប្រព័ន្ធផ្លូវដង្ហើមដែលនេះត្រូវបានគេហៅថា foreign body aspiration ហើយភាគច្រើនហៅថាស្លាក់។ មូលហេតុដែលបណ្តាលមក​​​​​ពីការញ៉ុំដែល​​​អាហារចូល​​​​ទៅ​​​ក្នុងបំពង់ខ្យល់​​​នៅ​​​​ពេលលេបដោយវាមិនបានចូល​​​ទៅក្នុងបំពង់អាហារ។

ប្រសិនបើអ្នកជំងឺអាចក្អកបាន​​​​​នោះពួកគេត្រូវបានលើកទឹកចិត្តអោយប្រឹងក្អកប៉ុន្តែបើគេក្អកមិនបានទេនោះត្រូវតែធ្វើការគោះខ្នង។​ការគោះខ្នង​ត្រូវ​ធ្វើដោយ ប្រើផ្នែកកែង​​​​នៃបាតដៃហើយគោះនៅចន្លោះឆ្អឹងស្លាបប្រចៀវរបស់អ្នកជំងឺ។ ប្រសិនបើមិនជោគជ័យរឺអ្នកជំងឺមិនអាចដកដង្ហើមបាននោះវិធី Heimlich អាចប្រើបានចំពោះមនុស្សពេញវ័យ។ 

ស្ទះដោយសារអណ្តាត

ការស្ទះដែលកើតញឹកញាប់បំផុតគឺដោយសារអណ្តាតចំពោះអ្នកដែលបាត់បង់ស្មារតី។ វាកើតឡើងដោយសារតែសាច់ដុំ​រលាចំពោះអ្នកដែល​បាត់​បង់​ស្មារតី។ អណ្តាតកើតឡើងពីសាច់ដុំដូច្នេះវាក៏រលាដែរ។ នៅពេលដែលអណ្តាតរលាទន់វាអាចធ្លាក់ទៅក្រោយនិងទៅក្រោមបំពង់ក ដែលអាចបណ្តាល​អោយស្ទះផ្លូវខ្យល់។

2- resp kh 2-1

ដោយហេតុនេះហើយទើបអ្នកជំងឺដែលបាត់បង់ស្មារតីត្រូវការពិនិត្យជានិច្ចដើម្បីអោយប្រាកដថាផ្លូវខ្យល់នៅតែបើក។ វិធីផ្ងើយក្បាល លើកចង្កាឡើង (head tilt chin lift) ក៏ដូចជារុញឆ្អឹងថ្គាមឡើង (jaw thrust) ដែលវិធីទាំងពីរនេះអាចជួយលើកអណ្តាតឡើងពីបំពង់កធ្វើអោយស្រលៈផ្លូវខ្យល់។ 

2- resp kh 2-2

ឧបករណ៍សំរាប់ដាក់នៅមាត់ និងបំពង់ក (ពេលខ្លះហៅថា guedel) គួរតែប្រើចំពោះអ្នកជំងឺដែលបាត់បង់ស្មារតីធ្ងន់ធ្ងរ។ កម្រិតអុកស៊ីសែន​នៅក្នុង​ឈាម​គួរតែត្រួតពិនិត្យទាត់។

ស្ទះដោយសារហើមសរសៃឈាម

ការស្ទះផ្លូវខ្យល់អាចកើតឡើងដោយសារប្រតិកម្មអាលែកហ្ស៊ី។ សញ្ញានិងរោគសញ្ញានៃប្រតិកម្មអាលែកហ្ស៊ីគឺខុសៗគ្នា ជួនកាលពេលខ្លះ​មានស្ទះ​ដោយសារហើមសរសៃឈាម (angioedema) ដែលអាចបណ្ដាលអោយមានការហើយអណ្តាត បបូរមាត់ ត្របកភ្នែក បំពង់សំលេង។

2- resp kh 2-3

ភាពធ្ងន់ធ្ងរនៃការហើមគឺខុសៗគ្នាគឺនៅចន្លោះពីស្រាលនិងធ្ងន់ធ្ងរ។ ហើមបំពង់សំលេងធ្ងន់ធ្ងរអាចវិវត្តន៍ទៅជាស្ទះផ្លូវខ្យល់ទាំងស្រុង។ ការហើម​សរសៃ​​ឈាមនៅបំពង់សំលេង (laryngeal angioedema) គួរតែត្រូវបានសង្ស័យចំពោះ​អ្នកជំងឺដែលកើត​ឡើងភ្លាមៗ​នូវសញ្ញា​តឹងណែន​នៅ​បំពង់ក ប្តូរសំលេង រឺពិបាកដកដង្ហើម។

ការព្យាបាលសំរ៉ាប់ការហើមសរសៃឈាមនៅបំពង់សំលេងដែលបណ្តាលមកពីអាលែកហ្ស៊ីគឺផ្តល់អោយនូវឧស្ម័នអុកស៊ីសែន ថ្នាំ Adrenaline តាម​សាច់ដុំនិងថ្នាំប្រឆាំងអ៊ីស្តាមីន (antihistamine) តាមសរសៃវែន (ដូចជា Cimetidine) ។ ការព្យាបាលបន្ថែមទៀតរួមមានស្តេរ៉ូអ៊ីត (steroids) តាម​សរសៃវែន (ដូចជា Hydrocortisone)។ ស្តេរ៉ូអ៊ីតមានសកម្មភាពយឺតហើយដូច្នេះវាមិនមានគុណសម្បត្តិក្នុងស្ថានភាពសង្រ្គោះបន្ទាន់ តែទោះបី​ជា​យ៉ាងណាវាអាចបន្ថយនូវភាពដែលអាចទៅរួចនៃការលាប់ជំងឺហើយដូច្នេះគួរតែផ្ដល់អោយបន្ទាប់ពីថ្នាំដែលបានរៀបរាប់រួចមកហើយខាងលើ។

ប្រសិនបើការហើមផ្លូវខ្យល់មិនឆ្លើយតបទៅនឹងការព្យាបាលទេនោះការស៊កទុយោ (intubation) ចូលក្នុងផ្លូវខ្យល់អាចនិងចាំបាច់។ អ្នកជំងឺ​ដែល​មាន​រោគសញ្ញាមិនធ្ងន់ធ្ងរអាចព្យាបាលជាមួយនឹងថ្នាំប្រឆាំងអ៊ីស្តាមីន (antihistamine) តាមមាត់ (ដូចជា Cimetidine) និងថ្នាំស្តេរ៉ូអ៊ីត (steroids) តាមមាត់ (ដូចជា Prednisolone)។

ស្ទះដោយសារស្រូបផ្សែង

ការស្ទះផ្លូវខ្យល់អាចបណ្តាលមកពីការស្រូបផ្សែង។ ការស្រូបនូវផ្សែងក្តៅដែលចេញពីភ្លើងអាចបណ្តាលអោយរលាកផ្លូវខ្យល់។ វាបណ្តាលអោយ​ហើម​​​កោសិការួចអាចធ្វើអោយស្ទះផ្លូវខ្យល់។

2- resp kh 2-4

ភ្លើងដែលឆេះនៅកន្លែងបិទជិតអាចបណ្តាលឲ្យមានការរលាកផ្លូវខ្យល់ធ្ងន់ធ្ងរជាង។ សញ្ញាខាងក្រោមនេះបញ្ជាក់ពីការរលាកផ្លូវខ្យល់

  • ពិបាកដកដង្ហើម 
  • រលាកលើផ្ទៃមុខរឺក
  • មានម្រែងភ្លើងនៅរន្ធច្រមុះ មាត់ រឺកំហាក
  • ពងមាត់ រឺហើមនៅមាត់
  • សំលេងស្អក 

ការស៊កទុយោក្នុងផ្លូវខ្យល់អាចនិងចាំបាច់ប្រសិនបើមានសញ្ញាដូចខាងលើកើតមានឡើងចំពោះអ្នកជំងឺដែលបានរងគ្រោះដោយភ្លើង។ គួរតែផ្តល់​អោយ​នូវឧស្ម័នអុកស៊ីសែនដែលមានបរិមាណច្រើនរយៈពេលពីរ រឺបីម៉ោងទៅកាន់អ្នកជំងឺដែលបានរងការប៉ះពាល់ដោយការស្រូបផ្សែង។