ទិដ្ឋភាពទូទៅរបស់ប្រព័ន្ធសរសៃប្រសាទ

ប្រព័ន្ធសរសៃប្រសាទរួមមាន ខួរក្បាល (brain) ខួរឆ្អឹងខ្នង (spinal cord) និងសរសៃប្រសាទ (nerves)។ មុខងាររបស់វាគឺទទួលនូវពត៌មាន (ទាំងក្នុងនិងក្រៅខ្លួន) បញ្ជូនពត៌មាននិងបន្ទាប់មកបញ្ជាទៅកាន់រាងកាយ។

ការបញ្ជានេះអាចដោយសកម្មភាពជាឆន្ទៈ (ដូចជាធ្វើចលនានូវសាច់ដុំដើម្បីក្រោកឈររីដើរ) រឺដោយសកម្មភាពអឆន្ទៈ (ដូចជា រំលាយអាហារ ចង្វាក់បេះដូង និងបញ្ចេញអ័រម៉ូន)។

ខួរក្បាល

ខួរក្បាលគឺបែងចែកជាច្រើនចំនែកដែលមានមុខងារផ្សេងៗគ្នា។ ឧទាហរណ៍៖ 

  • ខួរក្បាលផ្នែកខាងលើ (cerebrum) គឺជាមជ្ឈមណ្ឌលសម្រាប់គិត រៀន និងចងចាំ 
  • ទងខួរក្បាល (brainstem) សម្រាប់ត្រួតពិនិត្យនូវការដកដង្ហើម ចង្វាក់បេះដូង និងសម្ពាធឈាម
  • ខួរតូច (cerebellum) សម្រាប់ទទួលខុសត្រូវនូវលំនឹង ឥរិយាបទ និងសម្របសម្រួលនូវចលនា

4- nervous kh 1-1

ខួរឆ្អឹងខ្នង

ខួរឆ្អឹងខ្នង (spinal cord) ចាប់ផ្តើមពីខួរក្បាលចុះមកក្រោមដែលស្ថិតនៅក្នុងឆ្អឹងកងខ្នង (vertebral column)។ ខួរឆ្អឹងខ្នងគឺជាផ្លូវដ៏សំខាន់សម្រាប់ទំនាក់ទំនងរវាងខួរក្បាលនិងសរសៃប្រសាទនៅក្នុងរាងកាយ។

ខួរឆ្អឹងខ្នងមិនមែនមានតាមបណ្តោយនៃឆ្អឹងកងខ្នងទាំងអស់ទេ ប៉ុន្តែវាត្រូវបានបញ្ចប់នៅចន្លោះរវាងឆ្អឹងកងចង្កេះទីមួយនិងទីពីរ (first and second lumbar vertebrae)។

4- nervous kh 1-2

សរសៃប្រសាទ

មុខងាររបស់សរសៃប្រសាទគឺដើម្បីបញ្ចូនពត៍មានដែលវាអាចជាការទទួលពត៍មាន (ដូចជាការដឹងនូវសីតុណ្ហភាព រីឈឺចាប់) រឺអាចជាការបញ្ជាពត៍មាន (ដូចជាចលនាដោយឆន្ទៈ)។ មាន សរសៃប្រសាទចំនួន ៣១គូ ដែលភ្ជាប់ទៅនឹងខួរឆ្អឹងខ្នង។

ស្រោមខួរក្បាល

ខួរក្បាលនិងខួរឆ្អឹងខ្នងត្រូវបានរុំព័ទ្ធដោយស្រទាប់៣ ដែលហៅថាស្រោមខួរក្បាល  (meninges)។ 

4- nervous kh 1-3

មានលំហតូចមួយវាងស្រទាប់ពីរ (ស្រទាប់ arachnoid និង pia mater) ហៅថា subarachnoid space។ នៅក្នុងលំហនេះមានទឹកខួរឆ្អឹងខ្នង (CSF) ដែលវាមានតួនាទីសម្រាប់ស្រូបនូវការប៉ះទង្គិចដែលជួយការពារខួរក្បាលនិងខួរឆ្អឹងខ្នងកុំអោយរងរបួស។

4- nervous kh 1-4