ការវាយប្រហារដោយសារកំដៅ

សរីរាង្គទាំងឡាយដែលនៅក្នុងខ្លួនប្រាណជាពិសេសខួរក្បាលអាចមានដំណើរការល្អ កាលណាសីតុណ្ហភាពនៅក្នុងខ្លួនចន្លោះពី៣៦ ទៅ ៣៨​អង្សា​សេ។ ជាធម្មតាខ្លួនប្រាណអាចរក្សានូវកម្រិតសីតុណ្ហភាពនេះបានទោះបីជាក្តៅយ៉ាងណាក៍ដោយ ប៉ុន្តែប្រសិនបើខ្លួនប្រាណប្រឈម​ជាមួយ​និង​កំដៅ​ក្តៅខ្លាំងក្នុងរយះពេលយូរពេលនោះខ្លួនប្រាណមិនអាចមានលទ្ធភាពដើម្បីរក្សាសីតុណ្ហភាពអោយនៅក្នុងសភាពធម្មតាបានទេ។ ការវាយប្រហារ​ដោយ​សារកំដៅ (heat stroke) គឺនៅពេលដែលខ្លួនប្រាណប្រឈមទៅនិងកមដៅខ្លាំង​ដែលបង្កអោយមានការកើន​កំដៅក្នុងខ្លួន​យ៉ាងធ្ងន់ធ្ងរ។

មូលហេតុ

ការវាយប្រហារដោសារកំដៅ (heat stroke) ជាធម្មតាបង្កដោយសារការធ្វើការច្រើនហួសនៅក្រោមកំដៅនិងមានរយៈពេលយូរ។ ឧទាហរណ៏ អ្នកដែលធ្វើការច្រើននៅក្រោមកំដៅរួមមាន អ្នករត់ម៉ារ៉ាតុង ទាហាន អ្នកពន្លត់អគ្គីភ័យ និងជាងសំណង់។ កត្តាប្រឈមមុខគឺអ្នកដែលមានរាងកាយមិនរឹងមាំ ធាត់ និងខ្វះជាតិទឹក។

ការវាយប្រហារដោយសារកំដៅ (heat stroke) ក៍អាចឡើងកើតដែរដោយមិនបានធ្វើការប្រសិនអ្នកដែលប្រឈមទៅនឹងកំដៅក្តៅខ្លាំងក្នុងរយៈពេលយូរ។ បុគ្គលដែលប្រឈមមុខខ្ពស់គឺ កូនក្មេង និងមនុស្សចាស់ អ្នកដែលពុលថ្នាំ រឺស្រវឹងស្រា អ្នកមានបញ្ហាប្រព័ន្ធប្រសាទ ព្រោះពេលខ្លះមនុស្សទាំងអស់នេះមិនអាចចេញពីក្រោមកំដៅដោយខ្លួនឯងបាននោះទេ។

សញ្ញា និងរោគសញ្ញា

សីតុណ្ហភាពក្នុងខ្លួនលើសពី៤០អង្សាសេហើយអាចមានភាពមិនប្រក្រតីនៃមុខងាររបស់ខួរក្បាលដូចជាវង្វេង ការមមាល និងល្ហិតល្ហៃ។ អ្នកជំងឺអាចមានអាការៈវិលមុខ ទន់ដៃជើង និង ខ្យល់គរ។ ក៍អាចមានផងដែរនូវអាការៈឈឺក្បាល រមួលក្រពើ ធីងធោង ក្អួតនិងរាគ។ ប្រសិនបើធ្ងន់ធ្ងរអាចបណ្តាលអោយភ្លឹក និងប្រកាច់។

ប្រសិនបើមិនបានព្យាបាលនោះវានាំអោយមានការស្លាប់រឺការបំផ្លាញនៃសាច់ដុំ (rhabdomyolysis) ជំងឺតម្រងនោមស្រួចស្រាវ និងជំងឺថ្លើមហើយអាចបណ្តាលអោយស្លាប់បាន។

ការស្វែងរកមូលហេតុ

ការធ្វើរោគវិនិច្ឆ័យត្រូវបានធ្វើឡើងតាមរយៈប្រវត្តិជំងឺនិងការពិនិត្យរាងកាយ។

កម្រិតជាតិស្ករនៅក្នុងឈាមត្រូវតែត្រូវបានពិនិត្យចំពោះអ្នកជំងឺដែលមានការប្រែប្រួលកម្រិតស្មាតី។ ធ្វើការពិនិត្យឈាមរួមមាន បរិមាណអេឡិចត្រូឡាយ មុខងាររបស់តំរងនោម ថ្លើម និងកំណកឈាម។

ការសុងទឹកនោមដើម្បីត្រួតពិនិត្យនូវបរិមាណទឹកនោម ក៍ត្រូវអនុវត្តន៍ផងដែរប្រសិនបើសង្ស័យថាមានជំងឺតម្រងនោមស្រួចស្រាវ។

ការធ្វើតេស្តដទៃទៀត (ដូចជាថត CT Scan នៅក្បាល និងចោះយកទឹកខួរឆ្អឹងខ្នង) អាចធ្វើឡើងប្រសិនបើសង្ស័យថាមានរោគវិនិច្ឆ័យផ្សេងទៀត។

ការព្យាបាល

ការព្យាបាលគឺត្រូវធ្វើអោយអ្នកជំងឺត្រជាក់។ វិធីដែលមានប្រសិទ្ធិភាព គឺត្រូវបាញ់ទឹកទៅលើខ្លួនអ្នកជំងឺដែលពុំមានសម្លៀកបំពាក់ និងមានកង្ហារបើកអោយចំខ្លួនអ្នកជំងឺផងដែរ។ អាការៈរញីរញ័រDអាចបាត់បានដោយឱសថ benzodiazepines (ដូចជា Diazepam)។ វិធីផ្សេងទៀតអាចយកថង់ដាក់ទឹកកកទៅស្អំនៅក្លៀក ក និង ក្រលៀន។

ថ្នាំ Paracetamol មិនមានប្រសិទ្ធភាពសម្រាប់ ការវាយប្រហារដោយសារកំដៅ (heat stroke) នោះទេពីព្រោះថាការឡើងកម្តៅខ្លាំងនេះមិនមែនដោយសារការឡើងកម្តៅនៅក្នុងរាងកាយឡើយ ប៉ុន្តែដោយសារតែកម្តៅពីខាងក្រៅនៃរាងកាយ។ ការអោយសេរ៉ូមតាមសរសៃវែនអាចនិងត្រូវការ។

ប្រសិនបើអ្នកជំងឺភ្លឹកត្រូវរក្សាផ្លូវខ្យល់ឲ្យនៅចំហរ និងផ្តល់អុកស៊ីសែនប្រសិនបើចាំបាច់។ ប្រសិនបើប្រកាច់ត្រូវព្យាបាលដោយពពួក benzodiazepines (ដូចជា Diazepam) ហើយអាចឲ្យសារឡើងវិញប្រសិនបើចាំបាច់។