រលាកខួរក្បាល
រលាកខួរក្បាល (encephalitis) តែងតែត្រូវគិតជារោគវិនិច្ឆ័យមួយនៅពេលដែលនរណាម្នាក់មានការប្រែប្រួលកម្រិតស្មាតី។
មូលហេតុ
រលាកខួរក្បាលធម្មតាបណ្តាលមកពីវីរុស។ មានវីរុសច្រើនប្រភេទដែលបង្កអោយរលាកខួរក្បាលដូចជា herpes simplex virus និង Japanese encephalitis virus (ឆ្លងតាមរយៈមូសខាំ) និង rabies virus (ឆ្លងតាមទឹកមាត់របស់សត្វដែលមានការបង្ករោគ)។ រលាកខួរក្បាលអាចកើតមានផងដែរបន្ទាប់ពីមានការចម្លងរោគពីវីរុសដូចជា កញ្រ្ជិល ស្រឡទែន រឺអុតស្វាយ។
សញ្ញា និងរោគសញ្ញា
រលាកខួរក្បាលបង្កអោយមានការប្រែប្រួលកម្រិតស្មាតីដូចជា អស់កម្លាំង វង្វេង រឺបាត់ស្មារតី។ ក្តៅខ្លួន ឈឺក្បាល និងប្រកាច់ក៍កើតញឹកញាប់ដែរ។ ផងដែរនោះអាចមានរោគសញ្ញា ផ្សែងៗដូចជាទន់ រឺបាត់ការដឹងក្នុងរាងកាយ។
រលាកខួរក្បាលអាចបង្កអោយមានរបួសប្រព័ន្ធប្រសាទរយៈពេលយូរ រឺអាចស្លាប់បាន។
ការស្វែងរកមូលហេតុ
រលាកខួរក្បាលធម្មតាធ្វើរោគវិនិច្ឆ័យដោយយោងទៅតាមប្រវត្តិជំងឺ និងការពិនិត្យរាងកាយ។ ទោះបីយ៉ាងណាក៍ដោយតេស្តដ៏ទៃទៀត (ដូចជា ចោះទឹកយកខួរឆ្អឹងខ្នង និងថត CT scan នៅក្បាល) អាចត្រូវបានអនុវត្តន៍ដើម្បីតាមដាននូវបញ្ហាប្រព័ន្ធប្រសាទដទៃទៀត។
ការពិនិត្យឈាមជាទម្លាប់គួតែអនុវត្តន៍។ កម្រិតជាតិស្ករនៅក្នុងឈាមត្រូវតែពិនិត្យនៅពេលអ្នកជំងឺមានការប្រែប្រួលកម្រិតស្មាតី។ ការយកឈាមទៅបណ្តុះមើលមេរោគគឺដើម្បីកំណត់ថាតើមានការចម្លងរោគនៅក្នុងចរន្តឈាម រឺអត់។
ការព្យាបាល
ប្រសិនបើអ្នកជំងឺបាត់ស្មារតីនោះត្រូវរក្សាអោយផ្លូវខ្យល់នៅបើកចំហរ និងផ្តល់នូវឧស្ម័នអុកស៊ីសែនប្រសិនបើចាំបាច់។ ប្រសិនបើប្រកាច់ក៍ត្រូវព្យាបាលផងដែរបើចាំបាច់។
ឱសថប្រឆាំងនិងវីរុសអាចនឹងចាំបាច់ត្រូវប្រើទៅតាមប្រភេទវីរុសដែលសង្ស័យ។