រលាកក្រពះនិងដំបៅក្រពះ

ការរលាកទៅលើស្រទាប់ខាងក្នុងរបស់ក្រពះ (gastritis) និងដំបៅក្រពះ (peptic ulcer) អាចបណ្ដាលអោយមានការឈឺពោះនិងពេលខ្លះមានការហូរឈាមថែមទៀតផង។

5- digestive kh 3-1

មូលហេតុ

មូលហេតុមួយដែលបង្កអោយមានការរលាកក្រពះនិងដំបៅក្រពះគឺការប្រើប្រាស់ជាទៀងទាត់នូវឱសថប្រឆាំងការរលាកដែលគ្មានសារជាតិស្តេរូអ៊ីដ (NSAID) ដូចជា ឱសថ Aspirin រឺ Diclofenac ជាពិសេសលេបនៅពេលដែលក្រពះទទេ រឺពេលដែលប្រើថ្នាំនេះច្រើនលើសលុប។

មូលហេតុដទៃទៀតគឺការចម្លងរោគនៅក្នុងក្រពះដោយសារបាក់តេរីមួយប្រភេទហៅថា Helicobacter pylori។

មូលហេតុដទៃទៀតដែលរួមចំណែកបង្កហេតុរួមមានការទទួលទាននូវជាតិអាល់កុលច្រើន និងជក់បារី។

សញ្ញា និងរោគសញ្ញា

មនុស្សមួយចំនួនមិនមានរោគសញ្ញាអ្វីទាំងអស់។ មួយចំនួនទៀតអាចមានអាការៈមិនស្រួលនៅក្នុងពោះថយចុះនូវការឃ្លានអាហារ មានអារម្មណ៍ថាឆ្អែតបន្ទាប់ពីហូបអាហារតែបន្តិចបន្តួច ចង្អោរនិងក្អួត។

ជំងឺធ្ងន់ធ្ងរអាចបណ្តោយអោយមានការហូរឈាមដែលឃើញមានក្អួតឈាម (hematemesis) រឺជុះឈាម (melena)។

ការស្វែងរកមូលហេតុ

ការដែលសាកសួរពីប្រវត្តិជំងឹនិងពិនិត្យរាងកាយអោយបានម៉ត់ចត់ គឺជាការស្វែងរកមូលហេតុតែមួយគត់ដែលទាមទារអោយអនុវត្តចំពោះករណីរលាកក្រពះនិងដំបៅក្រពះដែលមិន ធ្ងន់ធ្ងរ។

ក្នុងករណីធ្ងន់ធ្ងរអាចនិងត្រូវការស៑កបំពង់មួយដែលមានម៉ាស៊ីនថតដ៏តូចដើម្បីបញ្ចូលទៅក្នុងក្រពះតាមរយៈមាត់របស់អ្នកជំងឺ (upper endoscopy)។ ឧបករណ៍នេះអាចមើលឃើញស្រទាប់ខាងក្នុងរបស់ក្រពះបាន។

ត្រូវពិនិត្យរកនូវបាក់តេរី Helicobacter pylori ប្រសិនបើសង្ស័យថាមានវា។

គួរតែពិនិត្យរកនូវកម្រិត hemoglobin ប្រសិនបើមានការហូរឈាម (ក្អួតឈាម រឺជុះឈាម)។

ការព្យាបាល

ឱសថលេបតាមមាត់ (ដូចជា Cimetidine) ត្រូវបានប្រើដើម្បីព្យាបាលក្នុងករណីរលាកក្រពះ និងដំបៅក្រពះដែលមិនធ្ងន់ធ្ងរ។ ឱសថប្រឆាំងការរលាកដែលគ្មានសារជាតិស្តេរូអ៊ីដ (NSAID) គួរតែបញ្ឈប់នូវការប្រើប្រាស់ហើយក៏ត្រូវបន្ថយផងដែរនូវការទទួលទានជាតិអាល់កុលនិងជក់បារី។

ប្រសិនបើសង្ស័យថាមានការបង្ករោគដោយ Helicobacter pylori នោះត្រូវការប្រើ ឱសថអង់ទីបីយ៉ូទិក។

ក្នុងករណីដែលមានការហូរឈាមនោះ ឱសថត្រូវផ្តល់អោយតាមសរសៃវែន (ដូចជា Cimetidine) អាចនឹងត្រូវអនុវត្ត។ ទាមទារអោយមានការបញ្ចូលសេរ៉ូមតាមសរសៃវែនហើយផងដែរនោះឈាមតាមសរសៃវែនអាចនិងត្រូវការផងដែរ។ អ្នកជំងឺត្រូវមិនញុំាំអ្វីឡើយ ហើយត្រូវដាក់សុងច្រមុះក្រពះទៀតផង។ ស៑កបំពង់មួយដែលមានម៉ាស៊ីនថតដ៏តូចដើម្បីបញ្ចូលទៅក្នុងក្រពះតាមរយៈមាត់របស់អ្នកជំងឺ (upper endoscopy) ត្រូវបានអនុវត្តដើម្បីរកមើលទីតាំងនៃការហូរឈាម ហើយក៏អាចព្យាបាលបាននៅអំឡុងពេលនេះ។ ប្រសិនបើការហូរឈាមខ្លាំងមិនឈប់នោះ ទាមទារអោយមានការវះកាត់។