រលាកខ្នែងពោះវៀន

រលាកខ្នែងពោះវៀន (appendicitis) គឺជាស្ថានភាពមួយដែលបង្កអោយមានការឈឺពោះយ៉ាងស្រួចស្រាវ។

5- digestive kh 5-1

មូលហេតុ

មូលហេតុជាក់លាក់ញឹកញាប់មិនដឹងច្បាស់ តែករណីភាគច្រើនទំនងបណ្តាលមកពីការស្ទះនៅក្នុងខ្នែងពោះវៀនដោយសារលាមក។ បាក់តេរីមានចំនួនច្រើននៅក្នុងលាមក ដូច្នេះអាចលូតលាស់បាននៅពីក្រោយកន្លែងដែលស្ទះដែលបណ្តាលអោយមានការបង្ករោគ និងបន្ទាប់មកមានការរលាក។

សញ្ញា និងរោគសញ្ញា
រោគសញ្ញាដែលកើតញឹកញាប់បំផុតគឺឈឺពោះ។ ធម្មតាវាចាប់ឈឺពោះនៅផ្នែកកណ្តាល បន្ទាប់មកឈឺចាប់ទៅពោះផ្នែកខាងស្តាំខាងក្រោម។ ចង្អោរ និងក្អួត គឺធម្មតាកើតមាន។ ហើយក៏អាចមានគ្រុនក្តៅ (តែមិនតែងតែកើតមាននោះទេ ជាពិសេសវាមិនមានវត្តមាននៅពេលដែលមានជំងឺដំណាក់កាលដំបូងនោះទេ)។

ការស្វែងរកមូលហេតុ

រោគវិនិច្ឆ័យត្រូវបានធ្វើឡើងពីការសួរប្រវត្តិជំងឺ និងពិនិត្យរាងកាយអោយបានម៉ត់ចត់។ Ultrasound រឺ CT scan អាចជួយក្នុងការធ្វើរោគវិនិច្ឆ័យ។

មូលហេតុដទៃទៀតដែលបង្កអោយមានការឈឺពោះត្រូវគិតពិចារណា ដូចជាការបង្ករោគនៅផ្លូវបង្ហូរនោម មានផ្ទៃពោះ រឺបញ្ហារោគស្រ្តី។

ការព្យាបាល

តម្រូវឲ្យចាក់សេរ៉ូមតាមសរសៃវែន។ ឲ្យអង់ទីបីយ៉ូទិកតាមសរសៃវែនគឺជាជំរើសនៃការព្យាបាលសំរាប់អ្នកជំងឺរលាកខ្នែងពោះវៀនដែលមិនធ្ងន់ធ្ងរ។ ឱសថបំបាត់ការឈឺចាប់ត្រូវតែផ្តល់អោយតាមការទាមទារ។

បញ្ហាដែលខ្វល់គឺខ្នែងពោះវៀនដែលរលាកអាចនឹងហើមហើយធ្លាយដែលបណ្តាលអោយសារធាតុនៅក្នុងពោះវៀនធ្លាយចូលទៅក្នុងពោះ។ មុខរបួសនេះបង្កអោយមានការបង្ករោគធ្ងន់ធ្ងរ។ ហេតុដូច្នេះប្រសិនបើមានការបារម្មណ៍សង្ស័យថាខ្នែងពោះវៀនអាចនឹងធ្លាយនោះត្រូវធ្វើការវះកាត់យកខ្នែងពោះវៀនចេញ (appendicectomy)។ ត្រូវផ្តល់ឱសថអង់ទីបីយ៉ូទិកមុនពេលវះកាត់។