Isosorbide Dinitrate (40mg សកម្មភាពយឺត)

ប្រើចំពោះ - គ្រប់គ្រងជំងឺចុកទ្រូងរុំារ៉ៃ

កំរិត  របៀបប្រើ - 

  • ធម្មតា 40mg ម្តងរឺពីរដងក្នុងមួយថ្ងៃ​ (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។

ការផ្តល់ថ្នាំ - គួរលេបនៅពេលដែលក្រពះទទេ (១ម៉ោងមុនអាហារ រឺ ២ម៉ោងក្រោយ អាហារ)។ 

ការហាមឃាត់ - ស្រ្តីមានផ្ទៃពោះ (ទាល់តែមានអត្តប្រយោជន៏ចំពោះ ម្តាយច្រើនជាងគ្រោះថ្នាក់ ដល់ទារកក្នុងផ្ទៃ)។

ការប្រុងប្រយ័ត្នជាពិសេស - ស្រ្តីបំបៅដោះកូន, សម្ពាធឈាមទាប, កើនឡើងនូវសំពាធក្នុងខួរក្បាល​ (ដូចជាគ្រោះថ្នាក់ប៉ះក្បាលហូរឈាមក្នុង ខួរក្បាល​)។

ផលវិបាក - សម្ពាធឈាមទាប, ឈឺក្បាល

ឱសថវិទ្យា - ថ្នាំនៃត្រាត​ (Nitrate) ដែលមានសកម្មភាពយូរ (ធ្វើអោយ សសៃឈាមរីកធំ)។

Isosorbide Dinitrate (40mg sustained release)

Indications – management of chronic angina

Dosage

  •  usual dose 40mg once or twice a day (although higher maintenance doses may be required)

Administration – preferably on an empty stomach (either 1 hour before, or 2 hours after meal)

Contraindications – pregnancy (unless the potential benefit justifies the potential risk to the foetus)

Special precautions – lactation, hypotension, raised intracranial pressure (such as head trauma, cerebral hemorrhage)

Adverse drug reactions – hypotension, headache

Pharmacology – long acting nitrate (causes vasodilation of blood vessels)