Enalapril (10mg)

ប្រើចំពោះ - លើសសម្ពាធឈាម, ជំងឺសសៃឈាមបេះដូង, ខ្សោយ បេះដូង, ជំងឺខូចតម្រងនោមបណ្តាលមកពីទឹកនោមផ្អែម។

កំរិត របៀបប្រើ -

  •  លើសសម្ពាធឈាម: ចាប់ផ្តើម 5mg ក្នុងមួយថ្ងៃ (អាចប្រើ កំរិតខ្ពស់ជាងនេះបើចាំបាច់)។
  •  ខ្សោយបេះដូង និងជំងឺខូចតម្រងនោមបណ្តាលមកពីទឹកនោមផ្អែម និងជំងឺសសៃឈាមបេះដូង។: ចាប់ផ្តើម 2,5mg ក្នុងមួយថ្ងៃ (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។

ការផ្តល់ថ្នាំ - លេបជាមួយ រឺគ្មានអាហារ

ការហាមឃាត់ - សម្ពាធឈាមទាប, ស្រ្តីមានផ្ទៃពោះ, ស្រ្តីបំបៅដោះកូន។

ការប្រុងប្រយ័ត្នជាពិសេស - ខ្សោយតំរ៉ងនោម (ជាពិសេសលេបជាមួយថ្នាំផ្សេងទៀតដែលពុលដល់តំរ៉ងនោមដូចជា NSAIDs), ជៀសវាងចំពោះស្រ្តីក្នុងវ័យបន្តពូជ។

ផលវិបាក - ខ្សោយតំរ៉ងនោម, សម្ពាធឈាមទាប, ជាតិប៉ូតាស្យូមឡើង, ក្អក។

ឱសថវិទ្យា - ឱសថដែលទប់សកម្មភាពរបស់ angiotensin (ACE inhibitor)។ 

Enalapril (10mg)

Indications – hypertension, coronary artery disease, heart failure, diabetic nephropathy

Dosage –

  • Hypertension - initial dose 5mg a day (although higher maintenance doses may be required) 
  • Heart failure & diabetic nephropathy & coronary artery disease – initial 2.5mg daily (although higher maintenance doses may be required)

Administration – may be taken with or without food

Contraindications – hypotension, pregnancy, lactation

Special precautions – renal impairment (especially if taken with other nephrotoxic medications such as NSAIDs), avoid in women of reproductive age

Adverse drug reactions – renal impairment, hypotension, hyperkalemia, cough

Pharmacology -

Angiotensin - Converting Enzyme (ACE) inhibitor