Atenolol (50mg)
ប្រើចំពោះ - លើសសម្ពាធឈាម, ចុកទ្រូង, ស្លោកសាច់ដុំបេះដូង។
កំរិត របៀបប្រើ -
- ចាប់ផ្តើម 25mg ទៅ 50mg រាល់ថ្ងៃ (អាចប្រើកំរិតខ្ពស់ជាងនេះបើចាំបាច់)។
ការផ្តល់ថ្នាំ - លេបបានជាមួយរឺគ្មានអាហារ
ការហាមឃាត់ - ចង្វាក់បេះដូងដើរយឺត, សម្ពាធឈាមទាប, ស្ហុកដោយសារជំងឺបេះដូង,
ស្រ្តីមានផ្ទៃពោះ (ទាល់តែមានអត្តប្រយោជន៏ចំពោះម្តាយច្រើនជាងគ្រោះថ្នាក់ដល់ទា រកក្នុងផ្ទៃ)។
ការប្រុងប្រយ័ត្នពិសេស - ស្រ្តីបំបៅដោះកូន, រលាកផ្លូវដង្ហើម (ហឺត, COPD), ខ្សោយតំរ៉ងនោម, ប្រើស្របគ្នាជាមួយឱសថ digoxin រឺឱសថទប់សកម្មភាពនៃការបញ្ចូនអ៊ីយ៉ុងកាល់ស្យូមអាចធ្វើ អោយចង្វាក់បេះដូងយឺតខ្លាំង។
ផលវិបាក - សម្ពាធឈាមទាប, ចង្វាក់បេះដូងដើរយឺត, ត្បៀតទងសួត, ខ្សោយបេះដូង។
ឱសថវិទ្យា - ជាឱសថទប់សកម្មភាពរបស់ beta (បន្ថយនូវចង្វាក់ បេះដូង និងការកន្រ្តាក់របស់បេះដូង)។
Atenolol (50mg)
Indications – hypertension, angina pectoris, myocardial infarction
Dosage –
- initial dose 25mg to 50mg daily (although higher doses may be required)
Administration – may be taken with or without food
Contraindications – bradycardia, hypotension, cardiogenic shock, pregnancy (unless the potential benefit justifies the potential risk to the foetus)
Special precautions – lactation, inflammatory airway disease (asthma, COPD), renal impairment, concurrent use with digoxin or calcium channel blockers can cause severe bradycardia
Adverse drug reactions – hypotension, bradycardia, bronchospasm, heart failure
Pharmacology – beta-blocker (reduces the heart rate and reduces the contractility of the heart)