Nifedipine (20mg)
ប្រើចំពោះ - ការសម្រាលកូនដែលមិនគ្រប់ខែ (ដើម្បីពន្យារពេល អោយគភ៌នៅបានយូរបន្តិចនោះអាចមានឱកាស ចាក់ថ្នាំស្តេរ៉ូអ៊ីតបាន)។
កំរិត របៀបប្រើ -
- 20mg អាចអោយទៀតទៅតាមវេជ្ជបញ្ជា។ រង់ចាំគម្រោង ការណែនាំនៅក្នុង (ពិធីការសុវត្ថិភាពក្នុងភាព
- ជាម្តាយ) ដែលនឹងចេញផ្សាយឆាប់នេះ។
ការផ្តល់ថ្នាំ - អាចលេបបានជាមួយ រឺគ្មានអាហារ (លេបទាំងមូល មិនបាច់កិនបំបែកទំពារទេ)។
ការហាមឃាត់ - សម្ពាធឈាមទាប, ការធ្វើទុក្ខរបស់កូនក្នុងផ្ទៃ (ប្រសិនបើទារកក្នុងផ្ទៃមានបញ្ហានោះមិន ត្រូវពន្យាពេលក្នុងការសម្រាលទេ), ហូរឈាមតាមទ្វារមាស។
ការប្រុងប្រយ័ត្នជាពិសេស - ខ្សោយថ្លើម, ប្រើរួមគ្នាជាមួយថ្នាំ ម៉ាញ៉េស្យូម (បន្ថែមនូវ ការពុលរបស់ ម៉ាញ៉េស្យូម)។
ផលវិបាក - សម្ពាធឈាមទាប
ឱសថវិទ្យា - ថ្នាំទប់សកម្មភាពនៃការបញ្ចូនអ៊ីយ៉ុងកាល់ស្យូម (បន្ថយ ការកន្រ្តាក់របស់ស្បួនដោយទប់នូវការ កន្រ្តាក់របស់កោសិកាសាច់ដុំរលោង)។
Nifedipine (20mg)
Indications – premature labor (short term prolongation of pregnancy to allow for administration of steroids)
Dosage -
- 20mg, repeat as prescribed. Awaiting instructions outlined in the “safe motherhood protocol” due to be released soon
Administration – may be taken with or without food (swallow whole, do not crush, split or chew)
Contraindications – hypotension, fetal distress (if the fetus is distressed then labor should not be delayed), vaginal bleeding
Special precautions – hepatic impairment, concurrent magnesium sulphate therapy (enhances the toxic effects of magnesium)
Adverse drug reactions – hypotension
Pharmacology – calcium channel blocker (slows uterine contractions by inhibiting contractility in smooth muscle cells)